Manchester City ឃ្លាតកាន់តែឆ្ងាយពីការដណ្តើមជើងឯក ខណៈ Ibrahimovic សង្រ្គោះMan United

ចែករំលែក៖

ក្រុម Manchester City បានឃ្លាតកាន់តែឆ្ងាយពីការដណ្តើមជើងឯកអង់គ្លេស Premier League នៅក្នុងរដូវកាលនេះ ហើយបន្ទាប់ពីចាញ់ក្រុម Everton យ៉ាង អាម៉ាស់ដោយលទ្ធផល 4-0 នេះបើតាម ការឲ្យដឹងរបស់គ្រូបង្វឹក Pep Guardiola។

ក្លិប Man City ត្រូវតាមពីក្រោយក្រុមតោ ខៀវ Chelsea រហូតដល់ទៅ១០ពិន្ទុឯណោះ ក្រោយពីបរាជ័យនៅក្នុងទឹកដី Goodison Park ហើយវាក៏ជាបរាជ័យយ៉ាងធំមិនធ្លាប់មានឡើយនៅក្នុងអាជីពរបស់គ្រូបង្វឹក សញ្ជាតិអេស្ប៉ាញ Pep Guardiola ។

គ្រូបង្វឹកវ័យ៤៥ឆ្នាំ Pep Guardiola បាននិយាយក្រោយការប្រកួតចប់ថា “នេះគឺជាលើកដំបូងហើយដែលកូនក្រុមរបស់ខ្ញុំត្រូវបានគេស៊ុតចូលទីច្រើនបែបនេះ។ វាមិនធ្លាប់មានទេពីមុនមកសម្រាប់ក្រុមដែលខ្ញុំដឹកនាំ។ អ្វីដែលសំខាន់នៅពេលនេះគឺខ្ញុំត្រូវរកឲ្យឃើញ ពីហេតុផលដែលធ្វើឲ្យយើង បរាជ័យយ៉ាងធ្ងន់បែបនេះ។ ខ្ញុំដឹកនាំក្រុម Manchester City បាន៨ឆ្នាំហើយ និងឈ្នះជើងឯក៧ដងតែរឿងកើតឡើងថ្ងៃនេះហាក់ដូចជាមិនដែលមានពីមុនមកទេ។ យើង នឹងរង់ចាំមើលដល់ចប់រដូវកាលដើម្បីវិភាគលើទម្រង់លេងរបស់យើង ទើបអាចសម្រេចថានឹងធ្វើអ្វីទៀតសម្រាប់រដូវកាលក្រោយ។”

ចំណែកនៅក្នុងទឹកដី Old Trafford របស់ក្លិបបិសាចក្រហមឯណោះវិញខ្សែ ប្រយុទ្ធជើងចាស់Zlatan Ibrahimovicបានជួយសង្គ្រោះក្រុមឲ្យបានមួយពិន្ទុមកវិញដោយតែតបាល់ បញ្ចូលទីលើក្រុមហង្ស ក្រហម១គ្រាប់ចុងម៉ោងតាមបានស្មើដោយលទ្ធផល 1-1។

នៅក្នុងការប្រកួតដែលមានទស្សនិកជនប្រមាណ៧៥.០០០នាក់នោះ Liverpool មានឱកាសនាំមុខមុនដោយការទាត់បាល់ប៉េណាល់ទីរបស់ James Milner នៅនាទីទី ២៧ ក្រោយពេល Paul Pogba យកដៃទៅវ៉ៃបាល់ក្នុងប្រអប់គ្រោះថ្នាក់។

នៅពេលគូប្រជែងនាំមុខ Man Utd បានធ្វើការគាបសង្កត់យ៉ាងខ្លាំងហើយអ្នកចាំទី Simon Mignlet បានក្លាយជាវីរបុរសបន្ទាប់ពីសង្គ្រោះបាល់ច្បាស់ៗជាច្រើនសាពីការទាត់ Free kick របស់ Zlatan Ibrahimovic និងបាល់១ស្មើជាមួយ Henrikh Mkhitaryan។ យ៉ាងណាក៏ដោយនៅនាទីទី៨៤ Fellaini បានតែត១ក្បាលបុករបារទីហើយ Valencia បានលើកឲ្យ Zlatan តែតបញ្ចូល ទីយ៉ាងល្អ ៕ ដេវីត

...

Man City (6) Man City (7) Man City (2) Man City (4) Man City (1) Man City (3) Man City (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print