នៅរយៈពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ លោក ត្រាំ នឹងចូលកាន់តំណែងប្រធានា ធិបតីអាមេរិកជាផ្លូវការ ហើយសកម្មភាព ការពារសន្តិសុខកាន់តែតានតឹងខ្លាំងឡើងនៅពេលដែលមានពលរដ្ឋ រាប់សិបពាន់ នាក់បាននាំគ្នាធ្វើបាតុកម្ម។ ក្រុមបាតុករមានគម្រោងធ្វើឲ្យរាំងស្ទះដំណើរការស្បថចូលកាន់តំណែង និងការគំរាមកំហែង ពីក្រុមភេរវកម្ម។
បាតុកម្ម និងការប្រឈមមុខអំពើភេរវ កម្មការធ្វើបាតុកម្ម ដោយមានការចូលរួមពីពលរដ្ឋរាប់ពាន់នាក់ ដែលបានចាប់ផ្តើម តាំងពីសប្តាហ៍កន្លងមក ដោយមានគម្រោងអូសបន្លាយរយៈពេលជាងមួយសប្តាហ៍ ដោយមានចេតនា ធ្វើឲ្យរាំងស្ទះពិធីចូលកាន់តំណែងរបស់លោក ត្រាំ។ ស្ថានប័ន គ្រប់គ្រងរមណីយដ្ឋានជាតិនៅទីក្រុងវ៉ា ស៊ីនតោនទទួលបានលិខិតសុំច្បាប់បាតុ កម្ម។ ចំនួនក្រុមដាក់លិខិតសុំធ្វើបាតុកម្មច្រើនជាង ពិធីស្បថចូលកាន់តំណែងរបស់ប្រធានានាធិបតីមុនៗ។
នៅក្នុងនោះការធ្វើបាតុកម្ម «ដើម្បីស្ត្រី»នៅទីក្រុងវ៉ាស៊ីនតោនទាមទារសិទ្ធិសេរីភាព និងតម្លាភាពដល់ស្ត្រី គឺជាមហាបាតុកម្មទ្រង់ទ្រាយធំបំផុត ដោយមានការចូល រួមពីពលរដ្ឋជាង ១៩២ពាន់នាក់។ ទាំង ស្ត្រី និងបុរសបានចុះឈ្មោះចូលរួមធ្វើបាតុកម្មតាមរយៈហ្វេសប៊ុក។
ក្រៅពីនេះនៅមានបាតុកម្មផ្សេងទៀតដែលមានឈ្មោះថា «Here To Stay»បានទាក់ទាញពលរដ្ឋរាប់ពាន់នាក់នៅក្នុងរដ្ឋជាច្រើននៅអាមេរិក ក្នុងនោះមាន Washington DC, Chicago, Los Angeles ជាដើម។ ការធ្វើបាតុកម្មចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែមករា អ្នកដែលចូលរួមមិនត្រឹមតែជាតំណាងរាស្ត្រប៉ុណ្ណោះទេ នៅមាន ពលករ ក្រុមអ្នកភៀសខ្លួន។ ក្រុមជនអន្តោ ប្រវេសន៍នៅអាមេរិក បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីរដ្ឋាភិបាល ដូណាល់ ត្រាំ បណ្តេញ ជនភៀសខ្លួនចេញពីអាមេរិក។
នៅក្នុងពិធីស្បថចូលកាន់តំណែង របស់លោក ដូណាល់ ត្រាំ ត្រូវចំណាយ ទឹកប្រាក់ជាង១០០លានដុល្លារ និងក្រុម សន្តិសុខជាង២៨ពាន់នាក់ ក្នុងការការពារ។ ក្រុមសន្តិសុខ មកពីក្រសួងសើុប ការណ៍សម្ងាត់ ប៉ូលិសក្នុងតំបន់ និងក្រុម សន្តិសុខជាតិ។
កាលពីថ្ងៃទី១៥ ខែមករា សារព័ត៌មាន Press TV បានដកស្រង់ការស្ទង់មតិរបស់អង្គការ Gallup បានឲ្យដឹងថា ប្រធានា ធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ទទួលបានការគាំទ្រតិចបំផុតនៅក្នុង ប្រវត្តិសាស្ត្រ។ ក្នុងចំណោមពលរដ្ឋ ៥១ ភាគរយដែលបានសួរគឺមាន៤៤ភាគរយ មិនគាំទ្រ។ ការស្ទង់មតិដូចគ្នានោះដែរ កាលពីលោក អូបាម៉ា ស្បថចូលកាន់ តំណែងអាណត្តិទី១គឺមានពលរដ្ឋគាំទ្រ រហូតដល់ទៅ៨៣ភាគរយ ចំណែកលោក ប៊ូស មានការគាំទ្រ ៦១ភាគរយ៕
ប្រែសម្រួល៖ ម៉ែវ សាធី