អាជ្ញាធររាជធានី ប្រើធម៌ក្ដៅចំពោះគ្រឿងញៀននិងល្បែងស៊ីសង ដើម្បីលប់បំបាត់បទល្មើស រក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈជូនពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៧ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់វិធានការក្ដៅ  ឲ្យមន្រ្ដី អ្នកអនុវត្ដច្បាប់ និងសមត្ថកិច្ច ក្រោមឱវាទថា ចាប់ពីពេលនេះទៅ យើងត្រូវកំណត់មុខសញ្ញា អ្នកប្រើប្រាស់ គ្រឿង ញៀន និងចែកចាយ ដើម្បី យកមកផ្ដន្ទាទោស តាមច្បាប់ឲ្យបាន ។ និងរឿងមួយទៀតនោះ គឺត្រូវ ចុះអប់រំ អ្នកលេងល្បែងសុីសងគ្រប់ប្រភេទ បើមិនស្ដាប់ យើងកសាងសុំណុំរឿងបញ្ជនទៅតុលាការ ។

វិធានការនេះ យើងកំណត់យករាល់ថ្ងៃចន្ទសប្តាហ៍ទី១ និងសប្តាហ៍ទី៣ ដើម្បីប្រជុំគណៈបញ្ជាការឯកភាព រកស្នាដៃ ថាតើខណ្ឌ ណាអាធ្វើបានល្អជាងគេ? ដើម្បីយើងមាន ពេលដោះស្រាយបញ្ហាបានទាន់ពេលវេលា ពិសេសពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ   សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។ លោកអភិបាលរាជធានីបានអំពាវនាវដល់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដីត្រូវតែមានវត្តមានជាប្រចាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស បានលើកឡើងថា នៅសប្តា៍ទី១ ខែកុម្ភៈនឹងមានការជួបជុំមួយជា  មួយវិស័យឯកជនដែលនឹងលើកយកប្រធានបទគ្រឿងញៀនមកពិភាក្សាទាំងម្ចាស់   សណ្ឋាគារ ផ្ទះសំណាក់ សមាគមដឹកជញ្ជូនជាដើម។

លោកឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហាញឲ្យឃើញពី សកម្មភាពទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀននិងបទល្មើសផ្សេងៗក្នុងឆ្នាំ២០១៦កន្លងមកគឺមានការកើនឡើង។ ជនសង្ស័យដែលឃាត់ខ្លួនបានជាង៨០ភាគរយ ឯខាងកងរាជអា វុធហត្ថនិយាយថា មានជាង៩០ភាគរយពិនិត្យឃើញថាមានសារធាតុញៀនក្នុងខ្លួន នោះហើយ ជាដើមហេតុចម្បងដែលបង្កឲ្យមានបទល្មើសក្នុងសង្គម។

លោកឧត្តមសេនីយ៍បញ្ជាក់ថា វិធានការលះស្លឹកកាប់មែក និងជីកឬស គ្រឿងញៀនត្រូវតែអនុវត្តដោយការទទួលខុស ត្រូវចាប់ពីនគរបាលប៉ុស្តិ៍ឡើងទៅ។

លោក ប៉ា សុជាតិវង្ស បានណែនាំដល់មន្ត្រីគ្រប់គ្រងពន្ធ នាគាររាជធានីភ្នំពេញ ត្រូវសហការជាមួយមន្ទីរសុខាភិបាលពិនិត្យរកសារធាតុ  ញៀនចំពោះទណ្ឌិតដែលកំពុងជាប់ឃុំ ។ ចំណែកមន្ត្រីពន្ធនាគារហាក់មិនច្បាស់លាស់ ពីការគ្រប់គ្រងទណ្ឌិតនោះឡើយ។

អ្នកគ្រប់គ្រងមជ្ឈមណ្ឌលឱកាសខ្ញុំ បញ្ជាក់ថា ក្នុងខែមករា នេះមជ្ឈមណ្ឌលទទួលជនដែលញៀនថ្នាំដែលសមត្ថកិច្ចបញ្ជូនមកមានចំនួន ២៧១នាក់ ធ្វើឲ្យបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះកាន់តែចង្អៀត ។ ចំណែកការផ្គត់ផ្គង់អាហារ ក៏ខ្វះខាតដែរនៅពេលចំនួនជនរងគ្រោះដោយគ្រឿងញៀនចេះតែកើនឡើង៕ សំរិត

...

somrith (6) somrith (7) somrith (5) somrith (1) somrith (2) somrith (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print