ខេត្តស្វាយរៀង ៖ យុវជន៣នាក់រងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ រវាង ម៉ូតូសង់ ប្រើប៊ិចបុកជាមួយនិងម៉ូតូយ៉ាម៉ាហាXLR ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១ និង៣០នាទីរ សៀលថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៧ នៅត្រង់ចំណុចអ៊ុងតែម097 ស្ថិតនៅភូមិពោធ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានអោយដឹងថា អ្នកបើកបង្កហេតុមានឈ្មោះ ពេជ្យ ឡុង អាយុ១៥ឆ្នាំ ជាសិស្ស រួមដំណើរដោយឈ្មោះចិន ធៀង អាយុ១៤ឆ្នាំ ជាសិស្ស ។ អ្នកទាំង២នាក់មានទីលំនៅភូមិពោធិធំ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ។ ម៉ូតូបានរងការខូច ខាតទាំងស្រុង ខណៈដាច់កង់ជា២កំណាត់ ។ សមត្ថកិច្ចនគរបាលបន្តថា ភាគីម្ខាងទៀត មានឈ្មោះ ម៉ៅ សាបូ អាយុ២៥ឆ្នាំមាន ទីលំនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ជិះម៉ូតូម៉ាកយ៉ាម៉ាហាXLRខូចខាតយ៉ាងដំណំ ។
សាក្សីបានអោយដឹងថា មុនកើតហេតុមានយុវជន២នាក់ បានជិះម៉ូតូ សង់ប្រើប៊ិច ពណ៌ខ្មៅមួយគ្រឿង ពាក់ ស្លាកលេខកណ្ដាល ១S-២៥១៨ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ទៅបុកនិងម៉ូតូម៉ាក យ៉ាម៉ាហាXLR.250 ពណ៌ក្រហម អត់ស្លាកលេខ ទិសដៅផ្ទុយគ្នាយ៉ាងពេញទំហឹង បណ្ដាលអោយភាគីទាំងសងខាងដួល រដូករណែលពេញផ្លូវ ។
ក្រោយកើតហេតុបានបន្តិច សមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ដោយយកភាគីទាំងសងខាងមកកាន់មន្ទីពេទ្យ និងធ្វើការវាស់វែង ដោយយកម៉ូតូបង្កហេតុទាំង២គ្រឿងមកកាន់អធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដើម្បីចាត់ការ បន្តតាមច្បាប់ ។
សមត្ថកិច្ចបន្តថា មូលហេតុដែលបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺដោយសារម៉ូតូសង់ប៊ិច បើកក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់យ៉ាងដូច្នេះ ៕ ដោយ ៖ សុថាន