ភ្នំពេញ៖ កាលពីវេលាម៉ោង៨និង០៥នាទីយប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោកសុខ ពេញវុធ ចុះបង្ក្រាបបទល្មើសហ្គេមបាញ់ត្រី នៅចំណុចភូមិ៣ បន្ទប់ផ្ទះជួល តាមបណ្តោយផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផលប្រមូលបាន ទូហ្គេមបាញ់ត្រី១គ្រឿង និងកៅអីចំនួន៧ យកមករក្សារទុកនៅសាលាខណ្ឌដូនពេញ ។
ក្នុងនោះលោកអភិបាលបានមានប្រសាសន៍ថា លោកនិងបន្តបង្ក្រាបយ៉ាងសកម្មចំពោះល្បែងស៊ីសង់គ្រប់ប្រភេទ ជាពិសេសល្បែងហ្គេមបាញ់ត្រីនេះដែលធ្វើឲហយវង្វួកអារម្មណ៍ក្មេងៗសិស្សសាលាមិនចូលរៀន លោកបានសុំឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដូនពេញទាំងអស់ជួយផ្ដល់ព័ត៌មានចំពោះតាំងល្បែងហ្គេមបាញ់ណាដែលនៅបន្តលួចបើកបន្តទៀតនោះនៅរដ្ឋបាលខណ្ឌដើម្បីចាត់វិធានការបង្ក្រាបទាន់ពេលវេលាផងដែរ ៕ ស តារា
...