ទំនងខឹងម្ចាស់ស្រវឹង រថយន្ដម៊ែកស៊រដេសមួយគ្រឿងឡើងខឿនរង្វង់មូលជ្រោយចង្វា (ព្រហ្មមុខបួន)

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ដម៊ែកស៊រដេសមួយគ្រឿង ទំនងខឹងម្ចាស់ស្រវឹង និងយប់ជ្រៅផង បានឡើងខឿនរង្វង់មូលជ្រោយចង្វា (ព្រហ្មមុខបួន) កាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សាក្សីបានឲ្យដឹងថា គេបានឃើញរថយន្ដបង្កហេតុម៉ាកម៊ែកស៊រដេស320 ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ2R-6337ខាងលើ បានបើកចុះពីលើស្ពានជ្រោយចង្វាចាស់ ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ និងស្ថានភាពផ្លូវកោងផង បានបួងចង្កូតមិនទាន់ក៏ជ្រុលឡើងខឿនរង្វង់មូលជ្រោយចង្វា(ព្រហ្មមុខបួន) ធ្វើឲ្យរថយន្តកល់លើសួនមិនអាចទៅមុខរួច ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។ ឃើញដូច្នេះម្ចាស់ ចុះពីលើរថយន្តទំនងស្រវឹង បានគេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ករណីនេះ កម្លាំងជំនាញចុះធ្វើការវាស់វែង និងស្ទួចយករថយន្ដបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានី ភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ  ៕  ជាយក្រុង

...

nkd-2 (1) nkd-2 (4) nkd-2 (3) nkd-2 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print