ប្រុសស្នេហ៍វាយហើមភ្នែក រត់មកប្ដឹងសមត្ថកិច្ចឲ្យជួយ

ចែករំលែក៖

ភ្នំពេញ ស្ត្រីម្នាក់មកដាក់ពាក្យបណ្ដឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឲ្យជួយរកយុត្តិធម៌ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ក្រោយពីបុរសជាគូស្នេហ៍វាយយ៉ាងដំណំ។

ស្ត្រីរងគ្រោះឈ្មោះ សុខ នីម អាយុ៣៦ឆ្នាំ មុខរបរបម្រើការនៅហាងមនោរម្យ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងជ័យ ខណ្ឌមានជ័យ។ ចំណែកប្រុសស្នេហ៍ឈ្មោះ ប៊ុត ថន អាយុ៤៣ឆ្នាំ មុខរបររ៉ឺម៉កម៉ូតូ ស្នាក់ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករាឆ្នាំ២០១៧ បុុរសបង្កបានទិញជើងជ្រូកឲ្យរូបនាងស្លម្ជូរគ្រឿង ពេលដែលនាងស្លរួចរាល់ហើយ រូបគាត់បានតេហៅមិត្តភក្តិ៣នាក់ទៀតមកហូបបាយនឹងផឹកស្រាថ្នាំលេងរហូតដល់ម៉ោង៧និង៣០នាទីល្ងាច ។ លុះផឹកស៊ីយប់បន្តិចប្រពន្ធបុរសបង្កបានទូរស័ព្ទមកឲ្យទៅយកកូន តែបុរសខាងលើមិនព្រមទៅទេ។ ពេលនោះរូបនាងដេញជាច្រើនលើកច្រើនសារបុរសនោះនៅតែមិនព្រមទៅទៀត រួចមកនាងបានយកទូរសព្ទបុរសបង្កយកលាក់ធ្វើបុរសនោះខឹងសម្បារយ៉ាងខ្លាំង ហើយបុរសរូបនោះនៅតែទាររកទូរសព្ទទៀត ពេលនោះរូបនាងបាននិយាយថា “ខ្ញុំឲ្យទូរសព្ទបងឯងវិញ ហើយកុំមករករឿងខ្ញុំទៀត”។  ពេលនោះបុរសនោះខឹងហើយបានវាយទៅលើស្ត្រីរងគ្រោះចំភ្នែកខាងឆ្វេងចំនួន៣ដៃនឹងខាំកំភួនដៃខាងស្ដាំ រួចនាងស្រែកឆោឡោផ្អើដល់ជិតខាងក៏បានរាយការណ៍ប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យមកជួយអន្តរាគមន៍ ។

ក្រោយមកសមត្ថកិច្ចក៏បានហៅជនបង្កនិងនារីរងគ្រោះមកណែនាំ និងឲ្យខាងប្រុសចេញថ្លៃព្យាបាលទៅខាងស្រី ដើម្បីបញ្ចប់រឿង៕

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print