បួងចង្កូតជ្រុលហោះធ្លាក់ជ្រោះរងរបួសធ្ងន់ស្រាល៥នាក់នៅស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនជាតិចិន៤នាក់នឹងខ្មែរម្នាក់ ជួបនូវឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចចុះចំណោតភ្នំកូនមុំ (ផ្លូវកែង) ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

បើតាមការឲ្យដឹងពីនគរបាលស្រុកកូនមុំបានឲ្យដឹងថា មុនពេលកើតហេតុឃើញរថយន្តម៉ាកMITSUBISHI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AB-3410 ធ្វើដំណើរចេញពីក្រុងបានលុងក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅទីក្រុងភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៧៨បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្ថានភាពផ្លូវកែងនឹងចុះ ចំណោតភ្នំផងនោះហើយបានវ៉ារថយន្តសាំយ៉ុងមួយគ្រឿងទៀត ស្របពេលកំពុងវ៉ាស្រាប់តែមានរថយន្តធុនធំ បើកមក បញ្ច្រសទិសគ្នាក៏វ៉ាក់អឺ តៃកុងរថយន្តបានបួងចង្កូតជ្រុលបុកបង្គោលសញ្ញាដងផ្លូវហោះ ធ្លាក់ជ្រោះតែម្តង ។

ប្រភពបន្តថា ជនរងគ្រោះទាំង៥នាក់រួមមានទី១- ឈ្មោះ ពិសុទ្ធភេទប្រុសអាយុ៣៥ ឆ្នាំជនជាតិខ្មែរជាអ្មកបើកបរ (រងរបួសស្រាល) ។ទី២- ឈ្មោះ ហូរ ប៉ោឈុនភេទប្រុសអាយុ៥០ ឆ្នាំជនជាតិចិន( រងរបួសធ្ងន់) ទី៣- ឈ្មោះ វ៉ា អ៉ីភេទប្រុសអាយុ២៩ ឆ្មាំជនជាតិចិន (រងរបួសស្រាល)ទី៤- ឈ្មោះ ចាង ខៃអ៉ិងភេទប្រុសអាយុ៤៩ ឆ្នាំជនជាតិចិន (រងរបួសធ្ងន់) ទី៥-ឈ្មោះ កាវ ធីលាងភេទប្រុសអាយុ៥០ ឆ្នាំជនជាតិចិន (រងរបួសធ្ងន់) ។ អ្នកទាំង៥រស់នៅ ទីក្រុងភ្នំពេញ មានមុខរបរវិនិយោគគិននៅប្រទេសកម្ពុជា ។ ក្នុងចំណោមជនរងគ្រោះទាំង៥នាក់រួមដំណើរមានជនជាតិចិ ន៣នាក់រងរបួសធ្ងន់ ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទាំង៥នាក់តាមរថយន្តមណ្ឌលសុខភាពស្រុកកូនមុំមកកាន់មន្ទីពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ចំណែករថយន្តបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ រងចាំដោះស្រាយជាក្រោយ ៕  ដោយ ៖ វុទ្ធឦសាន

savuth (4) savuth (3) savuth (6) savuth (7) savuth (2) savuth (1) savuth (5)

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print