ខេត្តព្រះសីហនុ ៖ សាធារណៈជន ឬប្រជាពលរដ្ឋនានា គាំទ្រមន្ត្រីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ ដែលបានចុះត្រួតពិនិត្យគុណភាពចំណីអាហារ និងស្នើឲ្យចុះធ្វើសកម្មភាពជាប្រចាំទៅ លើទំនិញ និងចំណីអាហារគ្រប់ប្រភេទនៅតាមទីផ្សារនានា ទូទាំងខេត្តព្រះសីហនុ ។
លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ ដែលបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទំនិញ នៅផ្សាវាលរេញ កាលពីថ្ងៃ ទី១៧ ខែមករា ម្សិលមិញ បានបញ្ជាក់ថា ការត្រួតពិនិត្យ ដោយមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយករដ្ឋានកាំកុងត្រូល បានពិសោធន៍ទំនិញចំនួន ២០មុខផ្សេងគ្នា ។
លោកបន្តថា មន្រ្តីជំនាញបានរកឃើញបង្គារស្រស់ និងស្ពៃជ្រក់មានផ្ទុកសារធាតុគីមី ដែលអាជីវករដាក់លក់នៅទីផ្សារវាលរេញ ៕
...