​មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ត្រីជំនាញសាខាកាំ​កុងត្រូល​ខេត្តព្រះសីហនុ បាន​រកឃើញ​សារធាតុ​គីមី​នៅលើគ្រឿងសមុទ្រស្រស់ និងម្ហូបអាហារ​ទទួល​ទាន​មួយចំនួន ដែល​ត្រូវអាជីវករ​ដាក់លក់នៅលើទីផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សាធារណៈជន ឬប្រជាពលរដ្ឋនានា គាំទ្រមន្ត្រីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ ដែលបានចុះត្រួតពិនិត្យគុណភាពចំណីអាហារ និងស្នើឲ្យចុះធ្វើសកម្មភាពជាប្រចាំទៅ លើទំនិញ និងចំណីអាហារគ្រប់ប្រភេទនៅតាមទីផ្សារនានា ទូទាំងខេត្តព្រះសីហនុ ។

លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ ដែលបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទំនិញ នៅផ្សាវាលរេញ កាលពីថ្ងៃ ទី១៧ ខែមករា ម្សិលមិញ បានបញ្ជាក់ថា ការត្រួតពិនិត្យ ដោយមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយករដ្ឋានកាំកុងត្រូល បានពិសោធន៍ទំនិញចំនួន ២០មុខផ្សេងគ្នា ។

លោកបន្តថា មន្រ្តីជំនាញបានរកឃើញបង្គារស្រស់ និងស្ពៃជ្រក់មានផ្ទុកសារធាតុគីមី ដែលអាជីវករដាក់លក់នៅទីផ្សារវាលរេញ ៕

...

IMG_0175 IMG_0176 IMG_0177 IMG_0178 IMG_0179 IMG_0180 IMG_0181

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print