ភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់៦នាក់ (ស្រី១នាក់) រងរបួសធ្ងន់១២នាក់ (ស្រី៣នាក់) និងរងរបួសស្រាល៦នាក់ (ប្រុស) ។
របាយការណ៍ដដែលឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបណ្តាលឲ្យខូច ខាតយានយន្តសរុបចំនួន២១គ្រឿង រួមមានម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង និងរថយន្តធុនធំ៤គ្រឿង ។
មូលហេតុដែលបណ្ដាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ បើកលឿន៣លើក (ស្លាប់៤នាក់) មិនប្រកាន់ស្តាំ១លើក , បត់គ្រោះថ្នាក់២លើក , មិនគោរពសិទ្ធិ ៤លើក (ស្លាប់១នាក់) , កត្តាយានយន្ត១លើក (ស្លាប់១នាក់) និង ជែង១លើក ។
របាយការណ៍ដដែលឲ្យដឹងទៀតថា ខេត្ត-រាជធានី ដែលមានចំនួនគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ៖ ខេត្តត្បូងឃ្មុំ១លើក ស្លាប់៣នាក់ របួស៤នាក់ , ភ្នំពេញ ២លើក ស្លាប់១នាក់ របួស១នាក់ (ស្រី) ។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២០៧លើក ក្នុងនោះស្លាប់១០៥នាក់ , របួសធ្ងន់១៩៧នាក់ និងរបួស ស្រាល១០៩នាក់ , របួសសរុប៣០៦នាក់ ៕ ជាយក្រុង