ជិះម៉ូតូបុកគូថរថយន្តស្លាប់ទាំងព្រឹកនៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកគូថរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក កាលពីវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ1ចំណុចគីឡូម៉ែត្រ៣៥-៣៦ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

លោកវរសេនីយ៍ត្រីព្រំសំណាងអធិការរងនគរបាលទទួលផែនសណ្តាប់ធ្នាក់ចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរង គ្រោះមានឈ្មោះប្រាក់ ពិសិដ្ធ ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិឡឥដ្ធ ឃុំព្រែកស្តេច ស្រុកបាត់ដំបង ខេត្ត បាត់ដំបង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GD-1714 ។ មុនពេលកើតហេតុសាក្សីបានឃើញ ជនរងគ្រោះជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីភ្នពេញទៅអ្នកលឿងដោយបើកបរយ៉ាងលឿនលុះមកដល់ចំណុចខាងលើបានជ្រុលចង្កូតទៅបុកគូថរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងដែលកំពុងបើកបរស្របគ្នាចំពីក្រោយ ពេញទំហឹងបណ្តាលឲ្យជនរងគ្រោះហោះផ្លោងឡើងលើដូចសត្វចាបធ្លាក់មកវិញបោកទៅនិងថ្នល់ជាតិ ស្លាប់មួយរំពេចនៅកន្លែងកើតហេតុ។ចំណែកភាគីរថយន្តមិនស្គាល់ម៉ាកហើយមិនចាំស្លាកលេខបានព្យាយាមបើកបន្តទៅមុខគេចបាត់។

ក្រោយកើតហេតុកម្លាំងនគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យនិងវាស់វែង រួចហើយប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សណ្តោស

...

sondos (1) sondos (4) sondos (2) sondos (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print