ខឹងប្រពន្ធនិយាយមិនស្ដាប់គ្នា ផឹកស្រាឲ្យស្រវឹង រួចចង.កសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ ៖  បុរសម្នាក់ផឹកស្រាស្រវឹងនិយាយជាមួយប្រពន្ធ តែប្រពន្ធមិនស្ដាប់ ខឹងពេកចង់កសម្លាប់ខ្លួនឯង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង ៣០នាទី ថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិសៀមរាយ ឃុំស្រយោង ស្រុកបារាយ៍ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ូ ចំរើន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិ ឃុំខាងលើ គាត់តែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ ដល់ថ្ងៃកើតហេតុ គាត់ផឹកស្រាស្រវឹងហើយនិយាយប្រដៅប្រពន្ធអោយប្រពន្ធធ្វើការផ្ទះ តែប្រពន្ធមិនស្ដាប់ ខឹងពេក ក៏លួចយកខ្សែនីឡុងយកទៅចង់កសម្លាប់ខ្លួននឹងដើមស្វាយក្រោយផ្ទះ ដោយពុំមាននរណាដឹងថា ស្លាប់ពីពេលណានោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកុសល្យវិច័យលើសាកសពរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចង់កសម្លាប់ខ្លួនមែន ពុំមានពាក់ព័ន្ធនឹងរឿងឃាតកម្មនោះទេ ទើបប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

...

dre-6-576x1024 dre-3-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print