បើករ៉ឺម៉កដឹកទឹកកកជ្រុលបុកម៉ូតូបណ្ដោយឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈកំពុងជិះម៉ូតូ១គ្រឿងត្រូវបុរសម្នាក់បើករ៉ឺម៉កដឹកទឹកកក១គ្រឿងមកបុកចំពីចំហៀងខាងឆ្វេងពេញទំហឹង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១០៩កែង២១៧ ស្ថិតក្នុងសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះងែត សុភា ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្ស ស្នាក់នៅម្ដុំផ្សារថ្មី ។ ចំណែកជនបង្កមានឈ្មោះ សៀង សៀន ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរជាកម្មករដឹកទឹកកក់ ម្ដុំអូឫស្សី ស្នាក់នៅម្ដុំផ្សារអូរឫស្សី។

ប្រភពព័ត៌មានពីកន្លែកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1G-7276 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់បើកម៉ូតូរ៉ឺម៉កស៊េរីចាស់ដឹកទឹកកកក ធ្វើដំណើតាមបណ្ដោយផ្លូវលេខ២១៧មកដល់ផ្លូវលេខ១០៩ក្នុងទិសដៅពីលិចទៅកើតបត់ឆ្វេងហើយបានជ្រុលបុកម៉ូតូខាងលើពេញទំហឹងបណ្ដាយឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុរ៉ឺម៉កដឹកទឹកកកនិងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដោះស្រាយតាមផ្លូវច្បាប់ ៕ ស រស្មី

...

image1 image2 image4 image5 image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print