ក្លិបបាល់ទាត់សេះបង្កង់ Juventus ម្ចាស់ជើងឯកអុីតាលី Serie A បានប្រារព្ធ ពិធីបង្ហាញរូបឡូហ្គោថ្មីប្រចាំក្លិបជាផ្លូវការដោយមានការចូលរួមពីតារាបាល់ទាត់ជាច្រើននាក់ ។
កីឡាករ Gonzalo Higuain, Patrice Evra និង Gianluigi Buffon បានស្លៀក ពាក់ស្អាតៗទាក់ទាញរួមទាំងតារាងសម្តែង Emily Ratajkowski ក៏បានចូលរួមនៅក្នុងកម្មវិធីនោះផងដែរ ។
រូបឡូហ្គោថ្មីនោះមានសញ្ញា JJ ដោយ តំណាងឲ្យជ័យជម្នះ និងពាក់ Juventus ហើយវានឹងត្រូវប្រើប្រាស់ជាផ្លូវការនៅខែ កក្កដា ឆ្នាំ២០១៧ សម្រាប់រដូវកាលថ្មីជំនួស ឲ្យឡូហ្គោចាស់ដែល Juventus បានប្រើ តាំងពីឆ្នាំ២០០៤មក ។
ឡូហ្គោថ្មីនេះក៏មានការរិះគន់ច្រើនផងដែរដោយអ្នកខ្លះបានបង្ហាញការយល់ ឃើញរបស់ខ្លួនលើបណ្តាញសង្គមTwitterថា ដូចជារូបឡូហ្គោស្រោមអនាម័យ ហើយ អ្នកខ្លះក៏បានច្នៃរូបនេះទៅជារូបដែលជា មនុស្សអង្គុយបន្ទោបង់ទៅវិញ ៕ ដេវីត
...