ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់រដ្ឋ មន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខា ធិការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានបញ្ជាក់ឲ្យដឹងនៅក្នុងជំនួបជា មួយតំណាងសហជីពពលកម្មកម្ពុជាក្នុង វេទិកាពិគ្រោះយោបល់ស្តីពីការស្វែងរក ល័ក្ខខ័ណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់សមរម្យសម្រាប់ពលករកម្ពុជាថា តំណាង សហជីពពលកម្មនៅកម្ពុជា ត្រូវមាន ទំនាក់ទំនងល្អ ជាមួយបណ្ដាក្រុមហ៊ុន ស្ថាប័ន ឯកជន អង្គការក្នុងស្រុក និងក្រៅ ស្រុក ទើបជួយស្វែងរកការងារឲ្យកម្មករពល ករកម្ពុជាមានប្រាក់ឈ្នួលខ្ពស់សមរម្យ ។
តំណាងនិងអ្នកដឹកនាំសហព័ន្ធ សហជីព ពលកម្ម កម្មករ អង្គការ សមាគម ត្រូវបន្ដ សហការល្អ ចូលរួមលើកកម្ពស់ និងស្វែង រកការងារល្អៗជូនដល់កម្លាំងពលកម្មគ្រប់ ផ្នែក ទាំងបុគ្គលិក ពលករ កម្មករ ទាំងក្នុង និងក្រៅប្រទេសដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលខ្ពស់ ជូនដល់ពល រដ្ឋកម្ពុជា សកម្មភាពនេះហើយជាការចូល រួមកាត់បន្ថយភាពក្រីក្រ តាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល ។
វេទិកានេះបានធ្វើឡើងនៅមណ្ឌល ម៉ូឌែន៥ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ដែលមានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុនសហជីពកម្មករ ,អង្គការ, សមាគម គណៈអីុម៉ាំរាជធានី ខេត្ត និងយុវជនតាម បណ្តាខេត្តនានាចំនួន២០០នាក់ ។
លោក អីុមរ៉ន ហាស្សាន់ ប្រធានក្រុម ហ៊ុនហ្វរីមីសមែនផៅវើ ខូអិលធឌីបាន បញ្ជាក់ថា ក្រុមហ៊ុនលោកកំពុងប្រកាស ជាសាធារណៈដល់ សហគមន៍សហជីព នានា និងអង្គការសមាគមឲ្យជួយផ្សព្វផ្សាយបន្ដ អំពីឱកាសការងារតាមរយៈក្រុមហ៊ុនរបស់
លោក ដែលកំពុងធ្វើការជ្រើសរើសបញ្ជូន ពលករទៅកាន់ប្រទេសម៉ាឡេស៊ី និង អារ៉ាប៊ីសាអ៊ូឌីត ។
លោកបញ្ជាក់ថា សម្រាប់ពលករជា ស្រ្តីដែលបម្រើការងារផ្ទះនៅ ម៉ាឡេស៊ី បាន ទទួលប្រាក់ខែ៣០០ដុល្លារអាមេរិក ហើយ នៅប្រទេសអារ៉ាប៊ីសាអូ៊ឌីតបាន៤០០ ដុល្លារ ក្នុងកិច្ចសន្យា២ឆ្នាំ គឺពលករនឹង ទទួលប្រាក់សុទ្ធគ្រប់គ្រាន់ មិនត្រូវចំណាយ លើការកាច់កុងអ្វីទាំងអស់ព្រោះការចំណាយហូបចុកស្នាក់នៅនិងចំណាយឯកសារចាំបាច់ផ្សេងៗជាបន្ទុករបស់ក្រុមហ៊ុនឬ នយោជក ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ក្រៅពីឱកាសការងារក្នុងប្រទេស គឺពលករ ពលការិនី ក៏អាចមានឱកាសច្រើនផងដែរ ក្នុងពេលទៅបម្រើការងារនៅក្រៅប្រទេស ។ ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខា ឯកភាពក្នុងការ បញ្ជូនពលករទៅបម្រើការងារ នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានការផ្អាកមួយរយៈកាលកន្លងទៅដោយសារបញ្ហាមួយចំនួន ។ ប៉ុន្តែថ្មីៗនេះ ដោយអនុលោមទៅតាមនីតិវិធី និងច្បាប់ដ៏ត្រឹមត្រូវ ផ្អែកសេចក្តីព្រាង ដែលឈរលើល័ក្ខខ័ណ្ឌការងារសមរម្យ ព្រមទាំងប្រាក់ឈ្នួលល្អគួរសម អាចទទួលយកបានរវាងភាគីទាំងពីរប្រទេស ក៏ដូចជា យោជកនិងយោជិតក្រសួងការងារបាន ស្នើទៅក្រសួងការបរទេស ដើម្បីជូនដំណឹង ទៅភាគីម៉ាឡេស៊ី ដែលកម្ពុជាបានចាប់ផ្តើមជ្រើសរើសចាប់ពីខែមករា ឆ្នាំ២០១៧នេះ តទៅ ។
ក្នុងឱកាសនោះ លោកក៏បានអំពាវនាវ ដល់ពលករ ពលការិនី ទាំងអស់ដែលមានបំណងចង់ទៅធ្វើការតាមរយៈក្រុមហ៊ុន នានា តែមុននឹងសម្រេចចិត្តត្រូវពិនិត្យលើល័ក្ខខ័ណ្ឌស្របច្បាប់របស់ក្រុមហ៊ុនសិន ចៀសវាងមានបញ្ហាណាមួយ ធ្វើឲ្យខាតបង់ ទាំងថវិកា ពេលវេលា និងអាចបង្កការប៉ះពាល់ ដល់សុវត្ថិភាពបុគ្គល និងគ្រួសារផងដែរ ៕ សំរិត