អ្នកស្រី Summer Zervos ជាអ្នកដឹកនាំកម្មវិធីទូរទស្សន៍ជីវិតពិត បានចោទ ប្រកាន់លោក ដូណាល់ ត្រាំ ថាបានបៀត បៀនផ្លូវភេទ បានដាក់លិខិតប្តឹងលោក ដូណាល់ ត្រាំ។
អ្នកស្រី Summer Zervos បាន ចោទប្រកាន់លោក ដូណាល់ ត្រំា រំលោភ បំពានផ្លូវភេទ កាលពីឆ្នាំ២០១៦ ដោយ អ្នកស្រីបញ្ជាក់ថាលោក ត្រាំ បាននិយាយកុហកពលរដ្ឋអាមេរិកទាំងមូលពីសកម្មភាពរបស់ខ្លួន។ ពាក្យបណ្តឹងរបស់លោកស្រី Summer Zervos បានប្រកាសជា សាធារណៈនៅថ្ងៃទី១៧ ខែមករា ដោយ ចោទប្រកាន់លោក ត្រាំ ថាជាអ្នកនិយាយ កុហក និងស្អប់ស្ត្រី និងមានសកម្មភាពធ្វើឲ្យបាត់បង់កិត្តិយសរបស់អ្នកស្រី។
អ្នកស្រី Summer Zervos បានបញ្ជាក់ ថា «ដោយសារតែលោក ត្រាំ មិនដក សេចក្តីប្រកាសតាមសំណើរបស់ខ្ញុំលោក ត្រាំ ធ្វើឲ្យខ្ញុំគ្មានជម្រើសណាមួយក្រៅពី ការប្តឹងនោះឡើយ»។ អ្នកស្រីបានប្រកាស ថា នឹងដកពាក្យបណ្តឹងប្រឆាំងលោក ដូណាល់ ត្រាំ ដោយមិនទាមទារសំណងអ្វី ឡើយ ប្រសិនបើលោក ត្រាំ ដកនូវសេចក្តីប្រកាសខុសឆ្គងដែលប្រមាថដល់ស្ត្រីនោះ។
អ្នកស្រី Zervos គឺជាស្ត្រីមួយរូបក្នុង ចំណោមច្រើនរូបដែលបានប្តឹងប្រធានា ធិបតីថ្មីអាមេរិកពាក់ព័ន្ធនឹងការបៀតបៀន ផ្លូវភេទ។ អ្នកស្រី Zervos ជាអ្នកដឹកនាំកម្ម វិធីទូរទស្សន៍ The Apprentice បញ្ជាក់ថា លោក ត្រាំ ជាច្រើនលើកច្រើនសាបានប៉ះពាល់ដល់កេរ្តិ៍ខ្មាសរបស់ស្ត្រី នៅពេល ដែលពិភាក្សាពីឱកាសការងារនៅក្នុង សណ្ឋាគារ Beverly Hills ក្នុងទីក្រុង ឡូសអែនជឺឡែស៕
ប្រែសម្រួល៖ ម៉ែវ សាធី