សហរដ្ឋអាមេរិកបញ្ជូនទាហានជើងទឹកវាយឡើងគោក៣០០នាក់ចូលកៀកព្រំដែនរុស្ស៊ី

ចែករំលែក៖

អាមេរិកបានបញ្ជូនកម្លាំងទាហានជើងទឹកវាយឡើងគោកប្រមាណ៣០០នាក់ ទៅឈរជើងនៅក្នុងប្រទេសន័រវេសជិត ព្រំដែនប្រទេសរុស្ស៊ី។ ទាហានអាមេរិក នឹងឈរជើងនៅទីនោះរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី១៦ខែមករាឆ្នាំ២០១៧។

ជាមួយគ្នានេះន័រវេសបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយជាមួយក្រុងវ៉ាស៊ីនតោនស្តីពីលក្ខន្តិកៈកងទ័ពអាមេរិកដែលបានបញ្ជូននៅលើទឹកដីរបស់ខ្លួនដោយរដ្ឋបាលផុតអាណត្តិរបស់លោក បារ៉ាក់ អូបា ម៉ា។ ការចុះហត្ថលេខានេះត្រូវប្រព្រឹត្តទៅនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ពេល លោក ដូណាល់ ត្រាំ ចូលកាន់កាប់សេត វិមានប្រធានាធិបតីអាមេរិក។

ប្រទេសឡេតូនីទើបបានចុះហត្ថលេខាដូចគ្នានេះដែរជាមួយក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រមុន។ ការចុះហត្ថលេខា រវាងឡេតូនីលីទុយអានីនឹងអេស្តូនី ជាមួយ ទីក្រុងវ៉ាស៊ីនតោននៅពេលនេះគឺក្នុងគោល បំណងដើម្បីពង្រឹងការប្តេជ្ញាចិត្តជាផ្លូវការ របស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងការរួមរស់ក្បែរជាមួយក្រុមប្រទេសសម្ពន្ធមិត្តរបស់ អូតង់ជានិច្ច។ ក៏ប៉ុន្តែបណ្តាប្រទេសក្នុង តំបន់បាល់ទិកទាំង៣នេះនៅតែមានការព្រួយបារម្ភជាប់ជានិច្ចខ្លាចប្រទេសរុស្ស៊ីនៅ តែមានចេតនាប៉ុនប៉ងធ្វើឲ្យប្រទេសរបស់ពួកគេជួបនូវស្ថានភាពអសន្តិសុខ។

បន្ថែមពីលើនេះនៅក្នុងសេចក្តីថ្លែង ការណ៍របស់លោកដូណាល់ត្រាំប្រធានា ធិបតីអាមេរិកជាប់ឆ្នោតថ្មីនាពេលកន្លងទៅ នេះបានបញ្ជាក់ឲ្យដឹងផងដែរ ពីជំហរនយោ បាយបន្ធូរបន្ថយរបស់លោកចំពោះទីក្រុងមូស្គូ។ លោក ត្រាំ ថែមទាំងប្រកាសទៀត ថា លោកចង់ឲ្យបណ្តាប្រទេសដែលជា សម្ពន្ធមិត្តរបស់អូតង់ត្រូវបង់ការចំណាយលុយដើម្បីជាវិភាគទានដល់អូតង់នៅក្នុងកិច្ចការពារជួយបណ្តាប្រទេសរបស់ពួកគេ។ សម្តីបែបនេះហើយដែលធ្វើឲ្យបណ្តាប្រទេស នៅក្នុងតំបន់បាល់ទិកមានការផ្អើលភ័យឆោឡោដោយសារតែប្រទេសទាំងអស់នេះកាលពីអតីតកាលធ្លាប់ត្រូវបានអតីតសហភាពសូវៀតកាន់កាប់នៅលើទឹកដីរបស់ ពួកគេហើយនៅក្នុងចំណោមនោះមាន ប្រទេសចំនួនពីរគឺឡេតូនីនិងអេស្តូនីដែលមានជនជាតិភាគតិចនិយាយភាសារុស្ស៊ី រស់នៅដ៏ច្រើនសម្បើម។

ចំណែកប្រមុខការទូតលីទុយអានីវិញ នៅតែមានទំនុកទុកចិត្តជានិច្ចនៅលើការសន្យាចូលរួមរបស់លោក ត្រាំ នៅក្នុងអង្គការអូតង់និងសុខចិត្តយល់ព្រមការបង្កើនការចំណាយរបស់បណ្តាប្រទេសសម្ពន្ធ មិត្តរបស់អូតង់សម្រាប់កិច្ចការពារជាតិដែរ។ រីឯឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុង Riga ប្រទេសលីទុយអានីវិញលោកស្រី Nancy Petit ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះបានសម្តែងការទុកចិត្តលើអាមេរិកជានិច្ចនៅក្នុងកិច្ចការពង្រឹងសហប្រតិ បត្តិការជាមួយបណ្តាប្រទេសនៅក្នុងតំបន់បាល់ទិក៕

usa (2) usa (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print