ភ្នំពេញ៖ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋ លេខាធិការក្រសួងព័ត៌មាន និងជាអនុ ប្រធានទី១សហព័ន្ធកីឡាអេឡិចត្រូនិក កម្ពុជាបានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យ ដឹងថា នៅអំឡុងខែមេសា ឆ្នាំ២០១៧ ខាងមុខនេះប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសមាជិកកីឡាអេឡិចត្រូនិកថ្នាក់អាស៊ីមួយដើម្បីពិភាក្សាគ្នាបង្កើតសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍។ លោកអនុប្រធានទី១សហព័ន្ធកីឡាអេឡិច ត្រូនិកកម្ពុជាឡើងបែបនេះក្នុងពិធីអបអរ សាទរកីឡាករ E-Sport ឈ្នះពានរង្វាន់ MATIC 2017នៅប្រទេសម៉ាឡេស៊ីកាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) ។
លោករដ្ឋលេខាធិការ ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍បន្តថា បច្ចុប្បន្នកីឡាអេឡិច ត្រូនិកមានសហព័ន្ធកីឡាពិភពលោក សហព័ន្ធអាស៊ី ប៉ុន្តែយើងមិនទាន់មាន សហព័ន្ធអាស៊ីអាគ្នេយ៍នោះទេ ខណៈដែល ប្រទេសក្នុងតំបន់អាស៊ានទាំង១០មានតែ៧ប្រទេសគឺជាសមាជិកកីឡាអេឡិចត្រូ និកពិភពលោក និងអាស៊ី ។
លោកអនុប្រធានទី១របស់សហព័ន្ធ កីឡាអេឡិចត្រូនិកកម្ពុជាបានអះអាងថា នៅក្នុងខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ប្រទេសកម្ពុជានឹងរៀបចំកិច្ចប្រជុំធំមួយ ដោយមានការចូលរួមពីសមាជិកកីឡា អេឡិចត្រូនិកទាំងអស់ដើម្បីពិភាក្សាគ្នា បង្កើតសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី អាគ្នេយ៍។ ការបង្កើតសហព័ន្ធនេះឡើងគឺ ក្នុងគោលបំណងជំរុញឲ្យប្រទេសសមាជិកអាស៊ានទាំង១០ទទួលយកកីឡាអេឡិចត្រូនិក ប្រយោជន៍ដើម្បីបានដាក់បញ្ចូល កីឡាប្រភេទនេះទៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានហ្គេមដូចកីឡាដទៃទៀតដែរ ។
ជាមួយនឹងការលើកឡើងរបស់លោក អនុប្រធានទី១សហព័ន្ធកីឡាកីឡាអេឡិចត្រូនិកនេះដែរលោក វ៉ាត់ ចំរើន អគ្គលេខា ធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា កីឡាអេឡិចត្រូនិក ឬ E-Sport ពុំទាន់មានកីឡាស្ថិតក្នុងស្មារតី ចលនាកីឡាអូឡាំពិកនោះទេ។ កីឡាអេឡិច ត្រូនិកគឺប្រភេទកីឡាសម័យទំនើបដែលទាមទារឲ្យអ្នកលេងមានភាពវៃឆ្លាតជា មួយឧបករណ៍អេឡិចត្រូនិក(កំព្យូទ័រ)។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១៧ ខែ មករាឆ្នាំ២០១៧ ក្រុមកីឡាករ Never Car ដណ្តើមបានពានរង្វាន់ធំ១ អមជាមួយប្រាក់ រង្វាន់ចំនួន១៥.០០០ដុល្លារ ត្រូវបានថ្នាក់ដឹកនាំរបស់ខ្លួនរៀបចំក្បួនដង្ហែដោយ មានម៉ូតូក្បួនពីអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញមកទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាដោយមានការរង់ចាំ ទទួលស្វាគមន៍ពីសំណាក់លោក ជា ច័ន្ទ បរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាអនុប្រធានទី១សហព័ន្ធកីឡាអេឡិចត្រូនិក និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។ ចំពោះពានរង្វាន់ដែលក្រុម កីឡាករ Never Car ដណ្តើមបាននិងត្រូវដាក់ឲ្យដណ្តើមឡើងវិញនៅប្រទេសថៃ នាឆ្នាំ២០១៨ ៕ សារីម