តម្រួតថៃឃាត់ខ្លួនពលករខ្មែរ-ជនជាតិថៃ១០នាក់ ពាក់ព័ន្ធលួចម៉ូតូ និងលួចឆ្លងដែនខុសច្បាប់

ចែករំលែក៖

ប្រទេសថៃ៖ កាសែតថៃបានចេញផ្សាយថាពលករខ្មែរ៨នាក់និងជនជាតិថៃ២នាក់ ត្រូវបានកម្លាំងតម្រួតថៃឃាត់ខ្លួននៅដីចម្ការមួយកន្លែង ក្នុងស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ឈមនិងខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ករណីលួចឆ្លងដែននិងស្នាក់នៅធ្វើការងារខុសច្បាប់ ព្រមទាំងលួចម៉ូតូ និងជនជាតិថៃ២នាក់ជាប់ចោទពីបទផ្តល់ទីតាំងឱ្យពលករខ្មែរ៨នាក់នោះស្នាក់នៅធ្វើការងារដោយខុសច្បាប់។

កាសែតថៃសរសេរថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជនជាតិថៃនិងពលរដ្ឋខ្មែរនេះ តម្រួតថៃបានឆែកឆេររកឃើញម៉ូតូ១គ្រឿង នៅកន្លែងស្នាក់នៅរបស់ពលករខ្មែរ ដែលម៉ូតូនេះគ្មានស្លាកលេខ ពណ៌ក្រហម សង្ស័យត្រូវបានពលករខ្មែរលួចពីពលរដ្ឋថៃ ហើយម្ចាស់ម៉ូតូបានដាក់ពាក្យប្តឹងនៅកន្លែងតម្រួតថៃរួចក្រោយបាត់ម៉ូតូ ។

តាមចម្លើយពលករខ្មែរម្នាក់ប្រាប់តម្រួតថៃថា ម៉ូតូខាងលើគឺរូបគេបានលួចពីស្រុកថាន់បុរី ទុកលក់យកប្រាក់ទិញថ្នាំញៀនសម្រាប់ប្រើប្រាស់។

ពលករខ្មែរ និងជនជាតិថៃទាំង១០នាក់ ក្រោយពីតម្រួតថៃនៃស្រុកតាបប្រាយ៉ា សាកសួរ ត្រូវបានបញ្ជូនទៅកាន់ខេត្តស្រះកែវដើម្បីចាត់ការតាមច្បាប់។

សូមរំលឹកថា ពាក់ព័ន្ធនឹងប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសថៃនេះដែរ កាលពីថ្ងៃទី១៦ ខែមករា ឆ្នា២០១៧ កន្លងទៅថ្មីៗនេះព្រះសង្ឃខ្មែរក្លែងក្លាយ៨អង្គ ត្រូវបានតម្រួតថៃនៃខេត្តសមុទ្រប្រាកានឃាត់ខ្លួន ក្រោយពីសង្ឃខ្មែរក្លែងក្លាយទាំងនោះ បានឆ្លងដែនខុសច្បាប់ដើរបិណ្ឌបាតប្រាក់ នៅក្នុងទឹកដីថៃ ហើយនាំគ្នាទៅផ្តុំគ្នាក្នុងព្រៃលេងល្បែងស៊ីសង ៕ សំ វិច្ឆិកា

...

thailand (3) thailand (2) thailand (1) thailand (3) thailand (2) thailand (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print