សល់៤ខែទៀតចូលរោងការខឹងសុំលុយម្តាយទៅលោះទូរស័ព្ទមិនបានចង.កសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលគេដឹងថានៅសល់តែ៤ខែទៀតចូលរោងការបានសុំ លុយម្តាយទៅលោះទូរស័ព្ទមិនបានក៏ លួចទៅចងកស្លាប់ជាង៣ថ្ងៃរហូតមាន សភាពហើមស្អុយទើបដឹង ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួល លេខ៩ ជាន់ទី១ ផ្ទះលេខ១៣៤A ក្រុមទី១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ ។

បុរសដែលធ្វើអត្តឃាតដោយចងកនោះមានឈ្មោះ ផា សូលីដា អាយុ២៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈតេលា ផ្នែក តេលាហ្គាសស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើមានទីលំនៅភូមិ-សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ ចំណែកឯនារីជាគូដណ្តឹង មានឈ្មោះ យន់ ដាលីន ហៅយឿន អាយុ ២៧ឆ្នាំ មានមុខរបរនៅផ្ទះស្នាក់នៅបន្ទប់ជួលជាមួយគ្នា មានទីលំនៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ អ្នកទាំង២ជាគូដណ្តឹង្នាដោយភ្ជាប់ពាក្យនឹងគ្នាទើបបាន៣ខែគ្រោងរៀបការនៅខែមេសា ឆ្នាំ ២០១៧ខាងមុខនេះ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមករាឆ្នាំ២០១៧ វេលាម៉ោង៧យប់ជនរងគ្រោះបានទៅសុំលុយម្តាយបង្កើតនៅឯស្រុកកំណើតដើម្បីយកទៅលោះទូរស័ព្ទដែលខ្លួនគេបញ្ចាំតែម្តាយរបស់គេបានប្រាប់ថាមិនឱ្យលុយទេ រង់ចាំព្រឹកស្អែកចាំគាត់ទៅលោះឲ្យ។ មិនតែប៉ុណ្ណោះក្រុមគ្រួសារបានស្តីបន្ទោសឱ្យបន្តិចបន្តួចដែលគេបានយកទូរស័ព្ទទៅ បញ្ចាំ ។

ប្រភពបន្តថា បន្ទាប់ពីម្តាយប្រាប់បែបនេះរួចរូបគេបានត្រឡប់មកបន្ទប់ផ្ទះជួល វិញហើយពេលមកដល់រូបគេបានឱ្យគូ ដណ្តឹងបើកទ្វារចូលទៅក្នុងបន្ទប់។ ពេល នោះគេក៏ស្ទុះទៅយកច្រវាក់ដែកប្រវែង២ម៉ែត្រដាក់ក្នុងហោប៉ៅខោរត់ចេញមកក្រៅដោយប្រាប់ថា ទៅមើលក្មួយលង់ទឹកនៅឯ មន្ទីរពេទ្យ។ ក្រោយពីប្រាប់រួចក៏រត់អត់ពាក់ ស្បែកជើងទៅបាត់។ តែភ្លាមៗនោះស្ត្រីជាគូដណ្តឹងខំរត់តាមដែរតែរត់អត់ទាន់ក៏បាត់ឈឹង។ រហូតដល់វេលាម៉ោងខាងលើដែល មានរយៈពេលជាង៣ថ្ងៃហើយនោះមាន អ្នកមកជួលបន្ទប់ក្បែរនោះមានធុំក្លិនស្អុយភាយចេញពីបន្ទប់នោះធ្វើឲ្យមានការ សង្ស័យបានរត់ទៅប្រាប់អ្នកមើលការខុសត្រូវបន្ទប់ជួលហើយមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាងនាំគ្នាទៅបើកទ្វារបន្ទប់ស្រាប់តែឃើញជនរងគ្រោះចងកភ្ជាប់ចម្រឹង ដែកជាប់ជញ្ជាំងបន្ទប់ទឹកដែលសពមានសភាពស្អុយរលួយបាត់ទៅហើយ ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីឃើញបែបនេះអ្នកមើលការខុសត្រូវបន្ទប់ ជួលបានរត់ប្រាប់សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះមកពិនិត្យនៅកន្លែងកើតហេតុ។ បន្ទាប់ពីសមត្ថកិច្ចជំនាញបាន ពិនិត្យរួចរាល់ក៏សន្និដ្ឋានថា ជនរងគ្រោះ ពិតជាចងកសម្លាប់ខ្លួនប្រាកដមែន ហើយបានប្រគល់សពទៅឱ្យក្រុមគ្រួសារដឹក យកទៅធ្វើបុណ្យនៅវត្តព្រែកព្នៅតាម ប្រពៃណី ៕ អរុណរះ

...

bchan (2) bchan (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print