ខេត្តឧត្តរមានជ័យ ៖ ច្នៃគ្រាប់បែកមិនទាន់ផ្ទុះយកទៅបោកត្រីខុសបច្ចេកទេសបណ្តាលអោយផ្ទុះដាច់ដៃម្ខាង និងម្នាក់ទៀតរងរបួសធ្ងន់ ។
ករណីនេះបានកើតឡើងនៅរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្ទឹងស្រែង ខាងកើតភូមិអាតោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
នគរបាលស្រុកចុងកាល់បានឲ្យដឹងថា ជនរងគ្រោះ
ទី១ -ឈ្មោះ ឈួន ផល់ អាយុ៥៥ឆ្នាំ (អតីតយុទ្ធជន) របួសធ្ងន់ដាច់ដៃខាងស្ដាំ និងទី២-ឈ្មោះ ហ៊ត់ ព្រីង អាយុ ២២ ឆ្នាំ របួសស្រាល ។ អ្នកទាំងពីររស់នៅភូមិអាតោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។
បន្ទាប់ពីករណីនេះកើតឡើង សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំង២នាក់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ចុងកាល់ភ្លាមៗដែរ ៕ ជាយក្រុង
...