ពលករខ្មែរ និងជនជាតិថៃ១០នាក់ ដែលផ្សំគំនិតនាំពលករលួចឆ្លងដែនខុសច្បាប់ និងប្រពឹត្តចោរកម្មត្រូវសមត្ថកិច្ចថៃ​ឃាត់ខ្លួន​ ដកហូតបានវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖បើយោងតាមអោយដឹងពីសមត្ថកិច្ចកម្ពុជាបាអោយដឹងនៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១នេះថា ពលករខ្មែរចំនួន៨នាក់ និងជនជាតិថៃចំនួន២នាក់ដែលត្រូវបានកំលាំងស្នងការដ្ឋានតម្រួតខេត្តស្រះកែវ ប្រទេសថៃ សហការជាមួយកំលាំងជំនាញចុះត្រូតពិនិត្យ រកឃើញថាពលករខ្មែរលួចឆ្លងដែន និងរស់នៅក្នុងទឹកដីថៃដោយគ្មានច្បាប់អនុញ្ញាតិ ព្រមទាំងមាន

ការពាក់ព័ន្ធទៅនឹងជនជាតិថៃចំនួន ២នាក់បានផ្តល់ទីតាំងអោយស្នាក់នៅ និងរួមគំនិតគ្នាលួចប្រព្រឹត្តអំពើចោរកម្ម ។

សមត្ថកិច្ចថៃចាប់ពលករ និងជនជាតិថៃនៅ ល្ងាចថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិភូមិ២ និងភូមិ៩ ក្បែផ្លូវរោងក្រឡឹង ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។
សមត្ថកិច្ចកម្ពុជាបន្តថា សមត្ថកិច្ចថៃបានរកឃើញជនជាតិថៃចំនួន២នាក់ ដែលបាន
ផ្តល់ទីតាំងអោយពលករខ្មែរដែលគ្មានឯកសារអោយស្នាក់នៅ គឺឈ្មោះ ខៃ និងឈ្មោះ វិឆ័យ។

ដោយឡែកនៅក្នុងផ្ទះដែលពលករខ្មែររស់នៅមួយកន្លែងទៀតឈ្មោះ សួម យិន ភេទប្រុស
អាយុ៣៩ឆ្នាំ កំលាំងតម្រួតថៃ បានរកឃើញម៉ូតូមួយគ្រឿងម៉ាកវេវ ពណ៌ក្រហម ខ្មៅ
គ្មានស្លាកលេខ ដែលក្រោយពេលត្រួតពិនិត្យ គឺម៉ូតូនេះមានម្ចាស់មកដាក់ពាក្យប្តឹង ដោយបាននិយាយថាបានបាត់ពីផ្ទះកន្លងមកនេះ។

បើយោងតាមចម្លើយសារភាពពី ពលករខ្មែរ ម៉ូតូនេះត្រូវបានលួចមកពី ស្រុកថាន់បុរី ប្រទេសថៃ ដោយយកមកប្រគល់អោយម្វាស់ផ្ទះដែលជាជនជាតិថៃ ដើម្បីទុកដោះស្រាយដូរយកថ្នាំញៀនមកប្រើប្រាស់ ។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តស្រះកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

...

IMG_0237 IMG_0238 IMG_0239

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print