ជិះម៉ូតូមកបាញ់រះទៅលើក្រុមអ្នកផឹកស៊ីចំនួនពីរគ្រាប់ហើយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ជិះម៉ូតូរោសម្លេងលឺៗនៅមុខអ្នកអង្គុយផឹកសុីហើយគ្រាន់តែអ្នកផឹកសុីនិយាយថា បងឯងរោទិ៍ម៉ូតូលឺម្ល៉េះ ស្រាប់តែបុរសម្នាក់នោះ ឈប់ម៉ូតូដកកាំភ្លើងបាញ់រះសំដៅមកលើអ្នកអង្គុយផឹកសុីចំនួនពីរគ្រាប់ហើយជិះម៉ូតូគេចខ្លួនបាត់ តែសំណាងល្អមិនបណ្ដាលអោយ មានអ្នករងរបួស។

ហេតុការណ៍បានបង្កអោយមាន ការភ្ញាក់ផ្អើលនៅវេលាម៉ោង២០និង៥០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាង ក្រោយជាប់របងវត្តឧណ្ណាលោម តាមបណ្ដោយផ្លូវលេខ១៣ កែងផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្ដីបុរសម្នាក់ដែលជា អ្នកអង្គុយផឹកសុីជាមួយបុរសបីនាក់ទៀតបានអោយដឹងថា នៅមុនពេល កើតគឺរូបគាត់និងមិត្តភ័ក្តបីនាក់ទៀត ព្រមទាំងមានប្រពន្ធ និងកូនតូចម្នាក់ទៀតបានគ្នាមក អង្គុយផឹកសុីនៅកន្លែងកើតហេតុ ហើយពេលដែលកំពុងតែអង្គុយផឹកសុី និងជជែកគ្នាលេងនោះ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដា ឌ្រីមសង់ សេរីឆ្នាំ២០១៥ ពណ៍ខ្មៅ មិនចាំស្លាកលេខបាន ជិះមកជិតហើយរោទិ៍សម្លេងម៉ូតូលឺៗ។

ប្រភពដដែលបានបន្តថា ពេលឃើញដូច្នេះ រូបគាត់ក៏បាននិយាយថា បងឯងរោទ៍ម៉ូតូលឺម្ល៉េះ បើចង់ផឹកបានតើ ពេលនោះ បុរសដែលជិះម៉ូតូក៏ឈប់ម៉ូតូហើយដកកាំភ្លើងអាមេបាញ់រះមកលើពួកគាត់ចំនួនពីរគ្រាប់ហើយឡើងជិះម៉ូតូគេចខ្លួនបាត់ តែសំណាងល្អមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ។

ប្រភពបានបញ្ចាក់ថា រូបគាត់ហើយ និងមិត្តភកិ្តរបស់គាត់គឺមិនដែលមានទំនាស់ជាមួយអ្នកណានោះទេ ហើយក៏មិនដែលស្គាល់ជនបង្កនោះដែរ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនិងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ហើយបានត្រឹមដើរប្រមូលសំបកកន្ទុះតែប៉ុណ្ណោះ ព្រោះជនបង្កបានគេចខ្លួនបាត់ទៅហើយ ៕ ជីម ភារ៉ាដង្កោ

...

IMG_3132 IMG_3133 IMG_3134 IMG_3135 IMG_3136

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print