ជិះម៉ូតូរអិលដួលលើចិញ្ចើមផ្លូវ ត្រូវរថយន្តដឹកដីមកពីក្រោយកិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្តដឹកដីកិនស្លាប់យ៉ាងអាណោច អាធ័ម ខណៈដែលរូបគាត់កំពុងជិះម៉ូតូហើយបានរអិលដួលនៅលើចិញ្ចើមផ្លូវ ហើយត្រូវរថយន្តដឹកដីបើកមកពីក្រោយកិនស្លាប់តែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សពជនរគ្រោះឈ្មោះអ៊ុត ភារះ អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1F-5709 ដោយជិះតែម្នាក់ឯងធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូក៏បានក្រឡាច់ចិញ្ចើមផ្លូវបណ្ដាលឲ្យដួល ស្របពេលជាមួយគ្នានោះក៏មានរថយន្តដឹកដីមួយគ្រឿង ពាក់ស្លាកលេខក្រចេះ 3A-0263 ធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់បណ្ដាលឲ្យកិនជនរងគ្រោះចំពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗនៅនិងកន្លែង។ ចំណែកម្ចាស់រថយន្តបង្ករត់គេចខ្លួនបាត់បន្សល់ទុករថយន្តបង្កនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់រីឯសពជនរងគ្រោះសមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារឲ្យមកទទួលយកសពធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ

...

IMG_3109IMG_3106IMG_3105IMG_3108IMG_3107

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print