លោក ប៉ា សុជាតិវង្ស៖ វិស័យអប់រំ យុវជន និងកីឡា មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យធនធានមនុស្សនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី បានបញ្ជាក់ថា ៖ វិស័យ អប់រំ យុវជន និងកីឡា បានតួនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់វិស័យធនធានមនុស្សនៅកម្ពុជា ព្រោះថា វិស័យអប់រំ បានដើរតួនាទី ក្នុងការបណ្ដុះប ណ្ដាលកូនខ្មែរ ឲ្យយល់ដឹង លើគ្រប់វិស័យ ដូចជាអប់រំឲ្យយល់ដឹងអំពី ចំណេះដឹងទូទៅ, វិស័យនយោបាយ, វប្បធម៌ , ការទូត, ឧស្សាហកម្ម, កសិកម្ម, ពាណិជ្ជកម្ម ,វិស័យសំណង់ និងវិស័យផ្សេងៗ ជាច្រើនទៀត ។

លោកប៉ា សុជាតិវង្ស បានថ្លែងបែបនេះ ក្នុងពិធី បិទសន្និបាត បូកសរុបលទ្ធផលការងារ របស់មន្ទីរអប់រំរាជធានីភ្នំពេញឆ្នាំ ២០១៦ និងទិសដៅបន្ដការងារឆ្នាំ២០១៧ កាលពីរសៀលថ្ងៃទី ១៩ មករា ឆ្នាំ ២០១៧ នៅមន្ទីរអប់រំ យុវជន និងកីឡា ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ ការបើកសន្និបាតបូកសរុប ការងារអប់រំ នាពេលនេះឡើងគឺ ក្នុងគោលបំណង ដើម្បី ចែករំលែកព័ត៌មាននិងផ្ដល់ បទពិសោធន៍ការងារពីគ្នាទៅវិញ ទៅមក ដើម្បី ពិភាក្សាវាយតម្លៃរក ចំណុចខ្លាំង និងចំណុច ខ្សោយ បញ្ហាប្រឈមនិងដាក់វិធានការ ដោះស្រាយ លើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៧ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណ ដំណាក់ កាលទី៣ របស់រាជរដ្ឋាភិ បាលនីតិកាលទី៥ នៃរដ្ឋសភា ដោយផ្អែកតាមសក្ដានុពលនិង តម្រូវការ ជាក់ស្ដែ របស់រាជ ធានី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ជោគជ័យការងារ របស់មន្ទីរអប់រំនេះពិតជាមិនអាច កើតមានឡើងបានទេ បើគ្មានការ ខិតខំប្រឹងប្រែងប្រកបដោយមនសិការនិងឆន្ទៈខ្ពស់របស់ មន្រ្តីរាជការ និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់។

លោកបានបន្តថា៖ ទន្ទឹមនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលទាមទារអោយថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេសតូវយកចិត្តទុកដាក់កំណត់ភារកិច្ចការងារអប់រំ ឱ្យបានច្បាស់លាស់ ឡើងវិញ ឱ្យមានរបៀបរបបការងារ របបប្រជុំត្រួតពិនិត្យការងារត្រឹមត្រូវ ដើម្បីឱ្យការងាររឹងមាំ និងសាមគ្គីភាពផ្ទៃក្នុង។ ជាងនេះទៀត ការិយាល័យ ជំនាញនីមួយៗ ត្រូវស្វែងយល់ និងមានផែនការសកម្មភាពឲ្យបានច្បាស់លាស់ និងជម្រុញអនុវត្តឲ្យបានជាប់ជាប្រចាំ។

លោកប៉ា សុជាតិវង្ស បញ្ជាក់ថា៖ បងប្អូនមន្ត្រីរាជការនៃមន្ទីរ អប់រំ យុវជន និងកីឡា រាជធានីភ្នំពេញត្រូវ ខិតខំប្រឹងប្រែង បំពេញកាតព្វកិច្ច របស់ខ្លួន ដើម្បីលើកកម្ពស់ វិស៏យអប់រំ ក្នុងរាជធានីឲ្យមានភាពល្អប្រ សើរឡើងស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជ រដ្ឋាភិបាល ។

សូមបញ្ជាក់ថា ៖ នៅរាជធានីភ្នំពេញ មានសាលាចំណេះទូទៅសាធារណៈ ចំនួន ៤១១ សាលា លោកគ្រូ អ្នកគ្រូ ចំនួន ១១២៩៣ នាក់ សិស្ស ចំនួន ២៣២៩៥៦ នាក់ ។ សាលាមត្ដេយ្យឯកជន ២១៣ សាលា សិស្ស២០៧១៩នាក់។ សាលាចំណេះទូទៅបរទេស ឯកជន និងបឋមសិក្សា រដ្ឋ២២៦ សាលា មានសិស្ស ៥៩៨០០ នាក់ ។ មជ្ឍមណ្ឌលអប់រំ វិជ្ជាជីវៈ ១១ សាលា និងសិស្ស ២៧១៤ នាក់ ៕ សំរិត

...

image1 image5 image3 image4 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print