ខេត្តកណ្តាល៖ យុវជនម្នាក់ទំនងជាតូចចិត្តនឹងឪពុកម្តាយគ្មានលុយទិញទូរស័ព្ទស្មាតហ្វូតឲ្យប្រើដូចកូនអ្នកជិតខាង ក៏សម្រេចចិត្តគិតខ្លីដោយចង.កបញ្ចប់ជីវិតនៅក្នុងខ្ទមចាំចម្ការ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពាមផ្ទោលកើត ឃុំលើកដែកស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា យុវជនគិតខ្លីចង.កបញ្ចប់ជីវិតខ្លួនឯងនោះឈ្មោះចន្ធូ មេត្តា អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិពាមផ្ទោលកេីត ឃុំលេីកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
តាមការឆ្លេីយបំភ្លឺរបស់ឈ្មោះស្រ៊ន ចន្ធូ ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះបានឲ្យដឹងថា រយៈពេលកន្លងមកជនរងគ្រោះ បានសុំលុយពីរូបគាត់ជាឪពុកនិងម្តាយ ដើម្បីទិញទូរស័ព្ទស៊េរីទំនេីបមួយគ្រឿងប្រេីនឹងគេ ពេលនោះរូបគាត់ប្រាប់កូនថា «ពុកម៉ែមិនទាន់មានលុយទេ» ។ លុះមកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង៨យប់ ជនរងគ្រោះឈ្មោះ ចន្ធូ មេត្តា បានទទូចសុំលុយពីឪពុក ម្តាយទិញទូរស័ព្ទជាថ្មីម្តងទៀត តែឪពុកបាននិយាយថា «ពុកមិនទាន់មានលុយទេ ចាំលក់ត្រីបានលុយសិន» ជនរងគ្រោះតបវិញថា «កុំឲ្យហួសចូលឆ្នាំចិន» ពេលនោះបុរសជាឪពុក បានឆ្លេីយតបទៅកូនវិញថា «ម្តាយឯងមានជំងឺអញមិនទាន់បានយកទៅព្យាបាលផង» ។ ភ្លាមនោះជនរងគ្រោះ ចន្ធូ មេត្តា បានជិះកង់ ចេញពីផ្ទះម្នាក់ឯងទៅ រោងចាំចំការ ខាងកេីតភូមិបាត់ទៅ តែឪពុក ម្តាយមិនចាប់អារម្មណ៍
រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មិនទាន់ឃេីញកូនត្រឡប់មកផ្ទះវិញក៏ទៅរោងចាំចំការរបស់ខ្លួន ឃេីញកូនចងក ដោយខ្សែស្បៃមុងស្លាប់បាតទៅហេីយ រួចត្រឡប់មកផ្ទះហៅបងប្អូនទៅជួយយកសាកសពមកផ្ទះ ហេីយរាយការណ៍ប្រាប់សមត្ថកិច្ច ៕ ស្អាងជ័យ
...