គ្រាន់តែសត្វឆ្កែខាំគ្នាម្ចាស់និងម្ចាស់កាប់គ្នាដាច់ម្រាមដៃគួរឲ្យញាក់សាច់

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកបានឃាត់ខ្លួនបុរសម្នាក់ខណៈបានយកពូថៅកាប់ទៅលើអ្នកដទៃបណ្ដាលអោយដាច់ម្រាមដៃគ្រាន់តែរឿងសត្វឆ្កែខាំគ្នា ។

ករណីឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍បានឲ្យដឹងថា បុរសបង្ករបួសស្នាមឈ្មោះ ឆាំ  សាលី ហៅ ដឿក សាលី អាយុ៥៤ឆ្នាំ មុខរបរកសិករមានទីលនៅភូមិ-ឃុំខាងលើ។
រីឯជនរងគ្រោះឈ្មោះ សូ សុធាត អាយុ៣៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មានផ្ទះរបងជាប់គ្នា រងរបួសដាច់ម្រាមដៃស្ដាំសន្លប់នឹងកន្លែង។

សមត្ថកិច្ចនគរបាលបន្តថា មុនពេលកើតហេតុជនដៃដល់ឈ្មោះ ឆាំ សាលី យកចម្ពាមកៅស៊ូទៅបាញ់ឆ្កែជនរគ្រោះកំពុងខាំគ្នានៅផ្ទះរបស់ជនរងគ្រោះហើយប្រពន្ធបានឃើញក៏ស្ដីបន្ទោសអោយគ្រាន់តែសត្វឆ្កែខាំគ្នាចាំបាច់យកជំពាមកៅស៊ូមកបាញ់ធ្វើអ្វីទើបកើតជាជម្លោះធ្វើឲ្យជនសង្ស័យខឹងខ្លាំងបានយកពូថៅ ពីផ្ទះទៅកាប់ ទៅលើជនរងគ្រោះម្ដង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព។ រីឯជនដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលត្នោតដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន

...

svr (3) svr (4) svr (2) svr (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print