សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ ៤ករណីផ្សេងគ្នារួមទាំងថ្នាំញៀន១៥កញ្ទប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចឫស្សីកែវសហការជាមួយប៉ុស្តិ៍ស្វាយប៉ាកឃាត់ខ្លួនប្រុសស្រី៤នាក់ ៤ករណីផ្សេងគ្នាក្នុងរយៈពេលតែ១ថ្ងៃ។

ករណីទី១ នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ផក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក ឃាត់ខ្លួនបានម្នាក់ឈ្មោះអូវ យុាំងថាន់ ភេទប្រុស អាយុ១៨ ឆ្នាំ ជាជាតិវៀតណាម មុខរបរមិនពិតប្រាកដ(ជួញដូរ) មានទីលំនៅស្នាក់នៅផ្ទះម្តុំកន្លែងកើតហេតុ ដកហូតបាន ម្សៅក្រាមពណ៌សថ្លា ចំនួន៤កញ្ចប់    ។

ករណីទី២ វេលាម៉ោង៧,៤០នាទីយប់ថ្ងៃខែដដែល (កន្លែងកើតហេតុក្រុមភូមិដដែល) ឃាត់ខ្លួនបានម្នាក់ឈ្មោះឡេ  វាុំងអាង  ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិវៀតណាម) មុខរបរមិនពិតប្រាកដ(ជួញដូរ) ទីលំនៅផ្ទះជួលកន្លែងកើតហេតុ ដកហូតបានម្សៅក្រាមពណ៌ថ្លាចំនួន៥កញ្ចប់  ។

ករណីទី៣ វេលាម៉ោង៧៧,៥០នាទីយប់ថ្ងៃខែដដែឡ (ទីកន្លែងកើតហេតុក្រុមភូមិដដែល) ឃាត់ខ្លួនបានម្នាក់ទៀតឈ្មោះ ង្វៀង ធីភើង ភេទស្រីអាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះម្តុំកន្លែងកើតហេតុ(ជួញដូរ) ដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់

ករណីទី៤  វេលាម៉ោង៨យប់ ថ្ងៃខែដដែល (កន្លែងកើតហេតុក្រុមភូមិដដែល) ឃាត់ខ្លួនបានម្នាក់ទៀតឈ្មោះ ឡាំ ណារ៉េត ភេទស្រីអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ជួញដូរ) ស្នាក់នៅផ្ទះម្តុំកន្លែងកើតហេតុ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ទៀតសរុប៤ករណីដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន១៥កញ្ចប់។ ក្រោយឃាត់ខ្លួនកម្លាំងអធិការដ្ឋានកំពុងបន្តការស្រាវជ្រាវរកបក្ខពួកដែលគេចខ្លួននិងកសាងសំណុំរឿងតាមនីតិវិធី។

បច្ទុប្បន្នជនសង្ស័យខាងរួមទាំងវត្ថុតាងឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌឫស្សីកែវដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្នានោះកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវបានឃាត់ខ្លួនយុវជន៣នាក់ទៀតដែលនាំគ្នាជក់ថ្នាំញៀនបញ្ជូនទៅកាន់អធិការដ្ធានគបាលខណ្ឌផងដែរ៕ អរុណរះ

...

Chan-1 Chan Chan-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print