ភ្នំពេញ ៖ ដើម្បីសុខភាព និង សុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ នៅវេលាម៉ោង៩ព្រឹក ថ្ងៃ២០ ខែមករា ឆ្នាំ២០១៧នេះ គណៈកម្ម ការផ្សារអូរឬស្សី បានសហការជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិកម្ពុជា អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ និង ការិយាល័យបសុពេទ្យខណ្ឌ៧មករា ចុះធ្វើការអប់រំណែនាំ ពីវិធានការការពារការឆ្លងជំងឺពីបក្សី និង យកសំណាកពីបក្សី មានលាមក ស្លេស ត្បាលពីបំពង់ខ្យល់ និង ក្លូអាក់មាន់ទារស់ យកទៅពិសោធន៍នៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រផងដែរ ។
ការចុះពិនិត្យ និងមានវិធានការ ការពារការឆ្លងជំងឺពីបក្សី គឺធ្វើឡើងនៅទីតាំងផ្សារអូរប្ញស្សីតែម្តង ៕ ស រស្មី
...