ក្លិបកីឡាវាយសីខេត្តកំពង់ឆ្នាំងចង់ឈ្នះពានរង្វាន់៧មករាជួលកីឡាករវៀតណាមប្រកួតជំនួសនាំឲ្យមានការរិះគន់

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតក្រដាសមិនអាចខ្ចប់ភ្លើងបានទេឬសត្វដំរីងាប់ក៏មិនអាចយក ចង្អេរបាំងជិតបានដែរ ដូចគ្នានឹងរឿង អាស្រូវរបស់ក្លិបកីឡាវាយសីខេត្តកំពង់ឆ្នាំងដែលបានជួលកីឡាករបរទេសឲ្យមកប្រកួតជំនួសកីឡាករកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ថ្ងៃជ័យជម្នះ៧មករា១៩៧៩-៧មករា២០១៧ ដែលបាន បញ្ចប់កាលពីពេលថ្មីៗកន្លងទៅ។ រឿង អាស្រូវដ៏ធំមហិមាក្នុងវិស័យកីឡាវាយសីខាងលើនេះត្រូវបានតំណាងក្លិបលើកឡើងក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារសកម្មភាពប្រចាំឆ្នាំ២០១៦និងលើកទិសដៅបន្តឆ្នាំ២០១៧ដោយមានការចូលរួមពីសំណាក់លោក លី កុសល ប្រធានសហព័ន្ធ កីឡាវាយសីកម្ពុជានាព្រឹកថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៧នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងមានការចូលរួមពីតំណាងសមាគមក្លិបកីឡានានាក្រោមចំណុះសហព័ន្ធ ។

ក្រោយពេលលោក លី កុសល ប្រធានសហព័ន្ធកីឡាថ្លែងសុន្ទរកថាបើកមហា សន្និបាតចប់និងការអានរបាយការណ៍ សង្ខេបស្តីពីលទ្ធផលសកម្មភាពការងារនិង របាយការណ៍ហិរញ្ញវត្ថុត្រូវបានបញ្ចប់រួច មកលោក លី កុសល បានបើកវេទិកាសាធារណៈដើម្បីចង់ស្តាប់មតិយោបល់លើកឡើងរាល់កង្វល់និងបញ្ហារបស់សមាជិក គណៈកម្មាធិការប្រតិបត្តិសហព័ន្ធក៏ដូចជាតំណាងសមាគម-ក្លិបកីឡាវាយសីទូទាំង ប្រទេសផងដែរ ។

នៅក្នុងអង្គមហាសន្និ បាតនោះតំណាងក្លិបមកពីខេត្តកំពង់ចាម បានបញ្ចេញមតិនិងរាយការណ៍ជូនប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាថា ក្លិបកីឡា វាយសីខេត្តកំពង់ចាមរបស់លោកបានធ្លាក់ចុះប្រជាប្រិយភាពខ្លាំងណាស់។ តំណាង ក្លិបរូបនេះលើកជាសំណួរសួរទៅប្រធានសហព័ន្ធថា តើការប្រកួតតម្រូវឲ្យមានការផ្លាស់ប្តូរកីឡាករកីឡាការិនីមុនពេលប្រកួតដែរឬអត់? បើមានមកពីបញ្ហាអ្វី? បើគ្មាន តើមកពីមូលហេតុអ្វីដែរ? ។ តំណាងក្លិប រូបនោះបានបញ្ជាក់ថា “ជាក់ស្តែងក្នុងការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧ មករា១៩៧៩-៧មករា២០១៧ ដែលខេត្តកំពង់ឆ្នាំងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ត្រូវបានម្ចាស់ផ្ទះខាងលើជួលកីឡាករ កីឡាការិនីវៀតណាមដាក់ឲ្យប្រកួតដណ្តើមយកមេដាយ និងពានរង្វាន់ស្ទើរគ្រប់វិញ្ញាសាទាំងអស់” ។

តំណាងរូបនេះបានបន្ថែម ទៀតថា “ទង្វើរបស់ម្ចាស់ផ្ទះក្លិបកីឡាវាយសីខេត្តកំពង់ឆ្នាំងធ្វើបែបនេះនាំឲ្យប៉ះពាលដល់សតិអារម្មណ៍កីឡាករកីឡាការិនីវាយសីព្រមទាំងថ្នាក់ដឹកនាំប្រតិភូកីឡាទៅចូល រួមក្នុងព្រឹត្តិការណ៍ប្រកួតដើម្បីអបអរសាទរ ទិវាថ្ងៃជ័យជម្នះ៧មករា១៩៧៩-៧មករា ២០១៧យ៉ាងខ្លាំង ព្រោះបណ្តាសមាគម ក្លិបនីមួយៗ ពួកគាត់បានចំណាយថវិកាយ៉ាងច្រើនក្នុងការបំប៉នកីឡាករកីឡាការិនី របស់ខ្លួនសម្រាប់ត្រៀមលក្ខណៈចូលរួមប្រកួតដណ្តើមពានរង្វាន់៧មករា២០១៧នេះ ផ្ទុយទៅវិញត្រូវបានក្លិបកីឡាវាយសីខេត្តកំពង់ឆ្នាំងយកកីឡាករកីឡាការិនីវៀមណាមឲ្យមកប្រកួតជំនួស ព្រោះតែចង់ឈ្នះពានរង្វាន់៧មករាធ្វើឲ្យកីឡាករកីឡាការិនី ម្ចាស់ស្រុកចាញ់ស្ទើរគ្រប់វិញ្ញាសាទាំង អស់” ។

ពានព័ន្ធនឹងការលើកឡើងរបស់ តំណាងក្លិបកីឡាវាយសីខេត្តកំពង់ចាម ខាងលើនេះ លោក លី កុសល បានទទួល ស្គាល់ និងជំរុញឲ្យក្រុមការងារពិនិត្យកែ តម្រូវឡើងវិញនូវលក្ខខណ្ឌសំដៅពង្រឹងសមត្ថភាពការងារទៅរកការប្រកួតក្រោយៗទៀត៕ សារីម

...

sarim (1) sarim (3) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print