មួយថ្ងៃគ្រោះថ្នាក់ចរាចរ២ករណីនៅកន្លែងតែមួយ

ចែករំលែក៖

ខេត្តកណ្តាល ៖ បញ្ហាគ្រោះថ្នាក់ចរាចរនៅតែជាក្តីបារម្ភរាល់ថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រោះថ្នាក់ភាគច្រើនកើតឡើងដោយសារកត្តាមនុស្សបើកបរមិនគោរពច្បាប់ចរាចរ បើកបរក្នុងល្បឿនលឿន  ដោយឡែកកត្តាមធ្យោបាយក៍កើតមានផងដែរ តែតិចជាងកត្តាមនុស្ស ។

ជាក់ស្តែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នេះនៅលើផ្លូវជាតិលេខ១ ចំនុចផ្សាគគីរ ក្នុងស្រុកកៀនស្វាយ កើតមានគ្រោះថ្នាក់ចរាចរពីរករណីនៅកន្លែងតែមួយ បណ្តាលអោយខូចខាតរថយន្ត៣គ្រឿង របួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។

ករណីទី១ ៖ រថយន្តសណ្តោងរ៉ឺម៉ក១គ្រឿងជាប្រភេទរថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតិច ស៊្រុន បានរបូតកង់ក្រោយពេលកំពង់បើកបរបណ្តាលអោយរមៀលទៅបុកអ្នកជិះម៉ូតូ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់កាលពីវេលាម៉ោង៦,៣០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ ភូមិ- ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល1J-9486 បើកបរដោយឈ្មោះញ៉ែម សារ៉ុម ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ រងរបួសបាក់ជើងម្ខាង ចំណែកប្រពន្ធដែលជិះពីក្រោយមានឈ្មោះម៉ម សុផល អាយុ៥៣ឆ្នាំ មុខរបរលក់បន្លែ ។

រថយន្តបង្កម៉ាកស្តាលីង ពណ៍ក្រហម ជាប្រភេទរថយន្តសម្រាប់ដឹងកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតិច ស៊្រុន ពាក់ស្លាកលេខ ភ្នំពេញ3C-7020 បើកបរដោយឈ្មោះនិន សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។
សាក្សីឃើញហេតុការបានអោយដឹងថា មុនពេលកើតហេតុរថយន្តបង្កបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង មកដល់ខាងកើតផ្សាគគីរស្រាប់តែរបូតកង់ក្រោយខាងឆ្វេងបណ្តាលរមៀលទៅបុកអ្នកជិះម៉ូតូទាំង២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ប្តី ប្រពន្ធរងរបួសមធ្យម ។ បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន ។
ករណីគ្រោះថ្នាក់ចរាចរនេះបណ្តាលមកពីអ្នកបើកបរធ្វេសប្រហែសមិនបានពិនិត្យយានមុនពេលចេញដំណើរទើបបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ។

ករណីទី២ ៖  រថយន្តប្រភេទដឹកទំនិញធុនធំ១គ្រឿង បានបង្កគ្រោះថ្នាក់ចរាចរបុករះរថយន្ត២គ្រឿង បណ្តាលអោយខូចខាតធ្ងន់ធ្ងរ ១គ្រឿង និងខូចខាតស្រាល២គ្រឿង តែមិនមានគ្រោះថ្នាក់ដល់អ្នកដំណើរនោះឡើយ ។ ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅខាងលិចផ្សាគគីរ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កម៉ាកហ៉ីយ៉ាន់ដាយ ពណ៍សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-5858 បើកបុករថយន្តម៉ាកកាមរីហាយប្រីតពណ៍ទឹកប្រាក់ពីក្រោយបណ្តាលអោយរថយន្តហាយប៊្រីតជ្រុលទៅបុករថយន្តម៉ាកហុងដាC-RV ពណ៍ទឹកប្រាក់១គ្រឿងទៀតដែលនៅពីមុខ ។ ក្រោយកើតហេតុរថយន្តម៉ាកហាយប៊្រីតពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2S-0717 ខូចខាតទាំងមុខទាំងក្រោយ ចំណែករថយន្ត២គ្រឿងទៀតខូចខាតតិចតួចប៉ុណ្ណោះ ។

លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា ករណីរថយន្តដឹកទំនិញធន់ធំបុកពីក្រោយរថយន្តហាយប៊្រីតនេះគឺរថយន្តធំខុសទាំងស្រុង ដោយសារគម្លាតនៃការធ្វើចរាចរនៅកៀកពេក ពេលជួបឧបសគ្គនៅពីមុខជាន់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុករថយន្តហាយប៊្រីត តែម្តង ។ ក្រោយបង្កហេតុភាគីខាងរថយន្តធន់ធំសុំធ្វើការដោះស្រាយជាមួយភាគីខាងរថយន្តតូចទាំង២គ្រឿង បើដោះស្រាយមិនចេញទេនោះនិងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយបន្ត ៕ សណ្តោស

...

dos (5) dos (4) dos (6) dos (7) dos (8) dos (3) dos (2) dos (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print