ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១៧ លោកស្នងការ បានបញ្ជាឲ្យ កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌដឹកនាំកម្លាំង ចុះបង្ក្រាប ក្មេងទំនើង ដែលបង្ហោះម៉ូតូតាមដងផ្លូវទីសារធារណៈ ដែលប្រជាពលរដ្ឋធ្វើដំណើរនៅទីនោះមានការភ័យខ្លាចជារៀងរាល់ថ្ងៃ ។
សមត្ថកិច្ចប្រាប់ថា ក្មេងទំនើងទាំង៤៤នាក់ ៖ ១.ឈ្មោះ មុន្នី ពេជ្រសុផានិត ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ, ២.ឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ៣.ឈ្មោះ ហ៊ុល សុភក្រ្តា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម១២ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និង៤.ឈ្មោះ ឡង់ ប៉ូលីន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម០៤ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
លោកស្នងការបានកោះហៅអាណាព្យាបាលឲ្យគាត់មកមើលក្នុងឃ្លីបវីដេអូដែលមន្ត្រីលួចថតសកម្មភាពកំពុងបង្ហោះជាក់ស្ដែងនៅទង្វើកូនៗពួករបស់ពួកគាត់ហើយឲ្យគាត់យកទៅអប់រំបន្ត ។ ក្នុងនោះសមត្ថកិច្ចក៏បានណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះម៉ូតូទៀត ៕ ឆ្លាម សមុទ្រ