បងប្រុសជីដូនមួយចាប់ប្អូនស្រីរំលោភដល់សន្លប់ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចនគរបាលចាប់ជនសង្ស័យម្នាក់ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ៥ឆ្នាំបង្កឲ្យមានឈាមហូរតាមប្រដាប់ភេទត្រូវដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈនាងសន្លប់។ ជនសង្ស័យក្នុងករណីរំលោភសេពសន្ថវៈត្រូវបញ្ជួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីទាំងយប់ដើម្បីចាត់ការតាមផ្លូវច្បាប់នៅក្រោយចាប់ខ្លួននៅក្នុងបរិវេណក្រុមហ៊ុន”DTC”ដែលមានទីតាំងនៅ ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

នគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ថា ជនសង្ស័យបានបញ្ជូនមកដល់ស្នងការដ្ឋានខេត្តមណ្ឌលគិរី ហើយកាលពីល្ងាចថ្ងៃទី២០មករា តែពេលមកដល់ជនសង្ស័យនៅមិនទាន់ឆ្លើយសារភាពនៅឡើយ។ មន្ត្រីដដែលបន្តថា ជនសង្ស័យឈ្មោះឃឹម វុទ្ធី អាយុ១៧ឆ្នាំ ជាកម្មករជៀរជ័រកៅស៊ូ មានទីលំនៅភូមិ-ឃុំខាងលើ។

ប្រភពបន្តថា ជនសង្ស័យត្រូវចាប់ខ្លួនបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា បានចាប់រំលោភសេពសន្ថវៈលើក្មេងស្រីអាយុ៥ឆ្នាំឈ្មោះហ.ស.អ.មានឪពុកម្តាយធ្វើការជាកម្មករក្នុងក្រុមហ៊ុន”DTC”មានមូលដ្ឋានក្នុងចំណុចកើតហេតុ។ សមត្ថកិច្ចបញ្ជាក់ថា ក្មេងស្រីរងគ្រោះនិងជនសង្ស័យជាបងប្អូនជីដូនមួយ នឹងគ្នា។

មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនប្រាប់ថា ក្មេងស្រីរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរហើយជនសង្ស័យនឹងត្រូវបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២១៕

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print