សង្ស័យស្រវឹងបើករថយន្តលឿនដូចហោះបុកសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារកង់រងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ស្រាលសង្ស័យស្រវឹងស្រាខ្លាំងហើយ បើករថយន្តក្នុងល្បឿនលឿនដូចហោះទៅបុកឡើងលើសួនច្បារក្រឡាប់ផ្ងារកង់ កាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៧ នៅចំណុចមុខហាងខារ៉ាអូខេឌ្រីមវើលដ៍ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភព័ត៌មានពីសាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ករមួយគ្រឿងម៉ាកហ្វរេនឺពណ័ទឹកប្រាក់ពាក់ស្លាកលេខ ខេមរភូមិន្ទ០១ ២ – 6027 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទៀតក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុដោយសារតែអ្នកបើកបរស្រវឹងជោគហើយបានរេចង្កូតទៅខាងឆ្វេង បណ្ដាលឲ្យរថយន្តហោះទៅលើសួនច្បារពុះចែកទ្រូងផ្លូវ ធ្វើអោយរថយន្តក្រឡាប់ផ្ងារជើង ចំណែកអ្នកនៅក្នងរថយន្ត២នាក់រងរបួសធ្ងន់ម្នាក់ និងរងរបួសស្រាលម្នាក់តែម្តង ។

ភ្លាមៗនោះ ជនរងគ្រោះទាំង២នាក់ត្រូវបានអ្នកនៅជិតកន្លែងកើតហេតុបានដឹកតាមរថយន្តយកទៅកាន់មន្ទីរពេទ្យព្រះកុសមះដើម្បីព្យាបាល រីឯរថយន្តវិញត្រូវបានខាងជំនាញចរាចរក្រុងវាស់វែង និងអូសយកទៅរក្សាទុកនៅស្នងការរាជធានីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

...

tong-3 tong-1 tong-4 tong- tong-5 tong-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print