កម្លាំងចំរុះចុះត្រួតពិនិត្យគ្រាប់ដែលគេលាក់ទុកក្នុងព្រៃសម័យសង្រ្គៀម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងចំរុះស្រុកវាលវែងចុះត្រួតពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើននៅក្នុងព្រៃភ្នំ ដែលគេល័ក្ខទុកនៅសម័យកាលសង្រ្គៀមដ៍រាំរ៉ៃរបស់នៅកម្ពុជា។

ប្រតិបត្តិការខាងលើអនុវត្តន៍ឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្បាលស្ទឹង៧០ utm លេខ(៧៧១៣២.៦៥៤៦៩) ស្ថិតក្នុងចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់ខាងលើរួមមានចំនួន ៥០០គ្រាប់ ជាប្រភេទគ្រាប់ ១២០អុក គ្រាប់ ១០០មីលីម៉ែត្រ គ្រាប់ដេកា ៨២ គ្រាប់ ៨០មីលីម៉ែត្រ គ្រាប់ ៦០មីលីម៉ែត្រ និងគ្រាប់បេ ៤០ សរុបទាំងអស់ចំនួន ៥០០គ្រាប់។ ប្រភពខាងលើបន្តថា គ្រាប់ទាំងអស់នេះនៅមានគុណភាពនូវឡើយ ហើយគ្រាប់ទាំងនេះត្រូវបានគេប្រទះឃើញនៅក្នុងព្រៃភ្នំជាយូយាឆ្នាំមកហើយ ប៉ុន្តែជុំវិញទីនោះពោធិពេញទៅដោយគ្រាប់មីនផ្សេងៗយ៉ាងច្រើនចូលមិនចុះនោះឡើយ ដូច្នេះហើយទើបប្រគល់ឲ្យកងកម្លាំងយោធាគ្រប់គ្រងជាបណ្ដោះអាសន្ននាពេលបន្លងមក ដោយរងចាំមន្រ្តីជំនាញ(សុីម៉ាក់)ធ្វើការដោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាមុនសិន ហើយពេលយើងគ្រាន់តែសហការគ្នាចុះត្រួតពិនិត្យមើលសារជាថ្មីឡើងវិញនោះទេ។ ប្រភពដដែលបន្តទៀតថា គ្រាប់ទាំងនេះអាចគេល័ក្ខទុកតាំងពីសម័យកាលសង្រ្គៀមមកម្លេះ ហើយគ្រាប់ទាំងអស់រក្សាទុកនៅកន្លែងដដែលនៅឡើយទេ ៕

បឹម ពិន

...

IMG_0429 IMG_0430 IMG_0431 IMG_0432 IMG_0433 IMG_0434 IMG_0435 IMG_0436 IMG_0437

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print