ខេត្តពោធិ៍សាត់ ៖ មន្រ្តីជំនាញខណ្ឌរដ្ឋ បាលព្រៃឈើពោធិ៍សាត់ ដឹកនាំកម្លាំង សង្កាត់រដ្ឋបាលព្រៃឈើលាច ចុះសហការ ជាមួយកម្លាំងនគរបាលស្រុកភ្នំក្រវាញ បង្ក្រាបបានឈើអារជ្រុងប្រភេទប្រណីត (ធ្នង់) ជិត៧ម៉ែត្រគូប នៅកណ្ដាលស្រុក ភ្នំក្រវាញ។
ប្រតិបត្តិការនេះបានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅចំណុច ផ្សេងៗ គ្នា ស្ថិតក្នុងភូមិគល់ទទឹង និង ភូមិស្រែពពាយ ឃុំសន្ទ្រៃ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មន្រ្តីជំនាញសង្កាត់រដ្ឋបាលព្រៃឈើ លាចបានឲ្យដឹងថា ការចុះចាប់់ការធ្វើសន្ធិ ធិផលអនុផលព្រៃឈើជាឈើអារជ្រុង ប្រភេទប្រណីត(ធ្នង់)ខាងលើនេះនៅ ចំណុចផ្សេងៗគ្នាចំនួន៣កន្លែង ស្ថិតក្នុង ភូមិ-ឃុំខាងលើ ។ ឈើទាំងនេះមានមុខ កាត់អង្កត់ផ្ចិតចាប់ពី០,១៥ម៉ែត្រទៅ០,៣៥ ម៉ែត្រ ហើយមានប្រវែងចាប់ពី១,០០ម៉ែត្រ ទៅ៣,០០ម៉ែត្រ និងមានចំនួន ៤៩ដុំ ស្មើ នឹង៦,៨៥៤ម៉ែត្រគូប ។
មន្រ្តីខាងលើបន្តទៀតថា ចំពោះព្រៃឈើដែលបង្រ្កាបបាននេះត្រូវបានរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសន្ទ្រៃសិនរង់ចាំ ដឹកទៅរក្សាទុកនៅកន្លែងមន្រ្តីជំនាញចាត់ការតាមច្បាប់ ៕ ប៉ឹម ពិន