ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងរៀបចំពិភពលោកទាំងមូលដែលត្រូវផ្លាស់ប្តូរជាថ្មីម្តងទៀត។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank Walter Steinmeier បានបញ្ជាក់ថា ការកែប្រែគោលនយោបាយថ្មីរបស់អាមេរិក នឹងប៉ះពាល់ដល់ពិភពលោកទាំងមូល ហើយ លោក ត្រាំ ជាសញ្ញានៃការបញ្ចប់ នូវសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកក្នុងសតវត្សទី២១នេះ។
លោក Frank Walter Steinmeier បានបញ្ជាក់ទៀតថា សណ្តាប់ធ្នាប់ពិភពលោកក្នុងសតវត្សទី២១ នឹងទៅជាយ៉ាង ណានាថ្ងៃស្អែក? អ្វីគ្រប់យ៉ាងមិនទាន់ អាចកំណត់បានឡើយ។ ក្រោយពីលោកត្រាំកាន់តំណែងអាចជាពេលវេលាធ្វើឲ្យ ពិភពលោកធ្លាក់ក្នុងសភាពចលាចលតាមគោលនយោបាយការបរទេសរបស់អាមេរិក និងកាន់តែស្មុគស្មាញនៅក្នុងទំនាក់ទំនងជាមួយប្រទេសជាសម្ពន្ធមិត្ត។
នៅក្នុងរយៈពេល៨ឆ្នាំនៃការកាន់ អំណាចរបស់លោកអូបាម៉ា ទំនាក់ទំនង រវាងអាមេរិកនឹងរុស្ស៊ីបានធ្លាក់ចុះយ៉ាង ខ្លំាងបន្ទាប់ពីសង្គ្រាមត្រជាក់ ប៉ុន្តែចាប់ តាំងពីលោក ត្រាំ ឡើងកាន់តំណែងកាល ពីថ្ងៃទី២០ ខែមករា មក ទីក្រុងវ៉ាស៊ីនតោន និងមូស្គូ បានឈានចូលទំព័រថ្មីនៅក្នុងទំនាក់ទំនងជាអន្តរជាតិ ។
នៅពេលចូលកាន់តំណែងពលរដ្ឋរុស្ស៊ីជាច្រើនបានបង្ហាញនូវសមានចិត្តគាំទ្រ ដោយលើកទង់ជាតិអាមេរិក រុស្ស៊ី គ្រវី គ្រវែងទៀតផង ដែលនេះជាសញ្ញាដ៏ល្អ សម្រាប់ទំនាក់ទំនងប្រទេសទាំង២។ ប៉ុន្តែចំពោះអឺរ៉ុបចាត់ទុក ជារឿងអាក្រក់ទៅ វិញ ដោយអាមេរិកក្រោមការដឹកនាំរបស់ លោក ត្រាំ បានគាំទ្រដល់ ការចាកចេញ របស់ប្រទេសមួយចំនួនពីសហគមន៍អឺរ៉ុប។
នៅតំបន់អឺរ៉ុបមេដឹកនាំអង់គ្លេសបាន បង្ហាញការគាំទ្រដល់លោកត្រាំដោយ សង្ឃឹមថាលោកនឹង មានឥទ្ធិពលដល់ការសម្រេចរបស់អង់គ្លេសចាកចេញពីអឺរ៉ុប។ ចំណែកអធិការបតីអាល្លឺម៉ង់វិញបានប្រកាស ថា លោកស្រីមានបំណងធ្វើការរួមជាមួយលោក ត្រាំ ប្រសិនបើលោកគោរពតម្លៃ របស់អឺរ៉ុបមែននោះ។
លោកស្រី អង់ហ្គេឡា មែរហ្គេល បាន អះអាងថា លោកស្រីនឹងព្យាយាមថែរក្សា ទំនាក់ទំនងជាមួយអាមេរិក។ នៅក្នុងបទអត្ថាធិប្បាយលើកដំបូងរបស់លោកស្រីទៅលើលោក ដូណាល់ ត្រាំ នៅមួយថ្ងៃក្រោយលោកស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីរបស់អាមេរិក លោកស្រី មែរហ្គេលបានសន្យានឹងស្វែងរកការសម្រប សម្រួលជាមួយអាមេរិកក្នុងផ្នែកពាណិជ្ជ កម្ម និងផ្នែកចំណាយរបស់យោធាសម្ព័ន្ធអាត្លង់ទិក។
លោកស្រីអធិការបតីអាល្លឺម៉ង់បាន យល់យ៉ាងច្បាស់ពីលោក ត្រាំ ដោយមិន យកកំហឹងទល់កំហល់នោះទេ។
ឆ្លើយទៅកាន់អ្នកកាសែត ដែលសាកសួរលោកស្រីក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ លោកស្រី អង់ហ្គេឡា មែរហ្គេល បាននិយាយថា លោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗ រួចហើយពីគំនិតចង់បានរបស់លោក។
ចំពោះរឿងនេះ លោកស្រីមានតែចំណុច ២ទេ ដែលត្រូវនិយាយគឺទី១ លោកស្រីនៅ តែជឿជាក់ថា ដើម្បីបានប្រយោជន៍ទាំង អស់គ្នាគេត្រូវតែធ្វើការជាមួយគ្នាដោយឈរលើមូលដ្ឋានច្បាប់ហើយនឹងតម្លៃរួមដែលមានចែងក្នុងប្រព័ន្ធសេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិនាពេលបច្ចុប្បន្ន។ ទី២ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់បានសន្យាថានឹងប្រឹងប្រែងធ្វើការដើម្បីរក្សាទំនាក់ ទំនងល្អជាមួយអាមេរិកកុំឲ្យវាធ្លាក់ចុះ ខ្សោយជាងមុន។
លោក ដូណាល់ ត្រាំ និងលោកស្រី អង់ ហ្គេឡា មែរហ្គេល មិនដែលបានជួបមុខគ្នា ម្តងណាទេ ប៉ុន្តែតាំងពីសប្តាហ៍មុនភាគីទាំង២ចាប់ឆ្លើយឆ្លងរិះគន់គ្នាខ្លាំងទៅវិញទៅ មកបន្ទាប់ពី លោកស្រីអធិការបតីអាល្លឺម៉ង់ បានចេញមុខមុនគេព្រមានវិធានការអាត្មានិយម (Protectionnisme) របស់លោក ដូណាល់ ត្រាំ។ នៅក្នុងបទសម្ភាសន៍ទៅ កាន់កាសែតអាល្លឺម៉ង់ និងអង់គ្លេសប៉ុន្មានថ្ងៃមុនលោកស្បថចូលកាន់តំណែង លោក ដូណាល់ ត្រាំ បានរិះគន់លោកស្រី មែរហ្គេល ខ្លាំងវិញដោយថា លោកស្រីបានធ្វើកំហុសមួយដ៏ធ្ងន់ធ្ងរ ដោយបានបើកទ្វារទទួលជនអន្តោប្រវេសន៍នៅឆ្នាំ២០១៥។ លោក ដូណាល់ ត្រាំ បានគំរាមដែរថា លោកនឹងដំឡើងពន្ធលើរថយន្តអាល្លឺម៉ង់ដល់ ៣៥ភាគរយបើសិនក្រុមហ៊ុនអាល្លឺម៉ង់BMW សាងសង់រោងចក្រនៅប្រទេសម៉ិចស៊ិក ដើម្បីផលិតរថយន្តនាំចូលអាមេរិក។ សម្រាប់លោក ដូណាល់ ត្រាំ ប្រទេសនៅអឺរ៉ុបផ្សេងទៀតនឹងយកគំរូតាមអង់គ្លេសដើរចេញពីសហភាពអឺរ៉ុបដែលសព្វថ្ងៃកំពុងក្លាយជាឧបករណ៍របស់អាល្លឺម៉ង់។
មួយថ្ងៃក្រោយមកលោកស្រី មែរហ្គេល បានប្រតិកម្មតបវិញដោយបានអំពាវនាវ ឲ្យមានការរួបរួមគ្នាក្នុងចំណោមប្រទេសសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប។ សម្រាប់ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ជោគ វាសនារបស់អឺរ៉ុបស្ថិតក្នុងកណ្តាប់ដៃរបស់ អឺរ៉ុប “ដោះស្រាយបញ្ហាមិនថាក្នុងផ្នែក អន្តោប្រវេសន៍ ឬកំណើនសេដ្ឋកិច្ចទេ គឺ អឺរ៉ុបត្រូវពឹងលើខ្លួនឯង”។ លោកស្រីបាន បញ្ជាក់ទៀតថា អឺរ៉ុបមិនត្រូវការមតិយោ បល់ពីខាងក្រៅដែលថា អឺរ៉ុបត្រូវធ្វើអ្វីនោះ ទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី