តើមេដឹកនាំបរទេសរូបណាដែលនឹងជួបពិភាក្សាជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ដំបូងគេបង្អស់?

ចែករំលែក៖

នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បាននិយាយទៅកាន់ព័ត៌មាន BBC ថាលោកស្រីនឹងមិនខ្លាចនិយាយដោយត្រង់ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រសិនបើគាត់និយាយឬធ្វើអ្វីដែលមិនអាចទទួលយកបាន។

តាមគម្រោងនាយករដ្ឋមន្ត្រីអង់គ្លេស នឹងជួបពិភាក្សារនៅសេតវិមាននាថ្ងៃទី២៧ ខែមករា គឺក្រោយលោក ដូណាល់ ត្រាំ ចូលកាន់តំណែងបានមួយសប្តាហ៍ ដូច្នេះនាយករដ្ឋមន្ត្រីអង់គ្លេសគឺជាមេដឹកនាំទីមួយ ដែលជួបពិភាក្សាជាមួយមេដឹកនាំអាមេរិក។

លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិកនឹងអង់គ្លេសនឹងកាន់តែប្រសើរឡើង។ ជាមួយគ្នា នេះលោកស្រីបានបញ្ជាក់ថា នឹងការពារផល ប្រយោជន៍របស់ស្ត្រី ។

លោកស្រី Theresa May នឹងក្លាយជាមេដឹកនាំបរទេសលើកទីមួយដែលជួបជាមួយប្រធានាធិបតីអាមេរិកថ្មីនេះបន្ទាប់ពីលោកឡើងកាន់តំណែងជាផ្លូវការ។

នៅក្នុងជំនួបលើកដំបូងនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អង់គ្លេសក្រោយ ចាកចេញពីអឺរ៉ុបត្រូវបានគេរំពឹងថា នឹងក្លាយ ជាប្រធានបទសំខាន់មួយនៅក្នុងកិច្ចពិភាក្សា រវាងមេដឹកនាំទំាងពីរ។

ការបញ្ជាក់ពីជំនួបរវាងលោកស្រី Theresa May នឹងលោក ដូណាល់ ត្រាំ បាន ធ្វើឡើងបន្ទាប់ពីមានមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកនាំគ្នាចូលរួមហែក្បួនរបស់ស្រ្តីដើម្បីប្រឆាំងនឹងលោក ដូណាល់ ត្រាំ។

ពាក់ព័ន្ធនឹងស្ថានភាពនៅអាមេរិកនោះដែរ ចាប់តាំងពីថ្ងៃដំបូងចូលកាន់តំណែងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រងការធ្វើបាតុកម្មប្រឆាំងនៅគ្រប់ទិស ទីតាំងពីវ៉ាស៊ីនតោនរហូតដល់បារាំង អង់ គ្លេស ឬប៉ូឡូញ មនុស្សប្រុសស្រីជាច្រើនជាតិសាសន៍បានចេញធ្វើបាតុកម្មដើម្បី បរិហារនយោបាយរើសអើងស្រ្តី និងជន អន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ។

បើតាមអ្នករៀបចំធ្វើបាតុកម្មចំនួន មនុស្សចូលរួមក្នុងបាតុកម្មប្រឆាំងលោក ដូណាល់ ត្រាំ បានកើនឡើងហួសពីចំនួនដែលគេបានគ្រោងទុកដែលមានប្រមាណ២សែននាក់។ បាតុកម្មធំជាងគេមាននៅទីក្រុងវ៉ាស៊ីនតោនជាទីដែលបាតុករប្រមាណ ១លាននាក់បានដើរកកកុញនៅតាមមហា វិថី និងផ្លូវគ្រប់ច្រកល្ហក។ ចំនួនបាតុករ ប្រឆាំងលោក ត្រាំ មានច្រើនជាងចំនួន មនុស្សដែលបានទៅចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ។

បើតាមការអំពាវនាវរបស់ចលនាស្រ្តី ដែលដំបូងឡើយចង់ធ្វើបាតុកម្មដើម្បីការពារសិទ្ធិស្រ្តី និងចង់បរិហាររិះគន់នយោ បាយរើសអើងទៅលើស្រ្តី របស់លោក ដូណាល់ ត្រាំ។ ប្រជាជនអាមេរិកាំងកាន់តែច្រើនមិនថា នៅក្នុងឬក្រៅប្រទេសបាន ចូលរួមក្នុងបាតុកម្មដើម្បីសម្តែងមតិរបស់ពួកគេប្រឆាំងគោលនយោបាយរបស់រដ្ឋ បាលលោក ត្រាំ ឬប្រឆាំងនឹងបុគ្គលិក លក្ខណៈរបស់លោក ដូណាល់ ត្រាំ ផ្ទាល់ តែម្តង។

កន្លងមកគេរកឃើញថា មានបាតុ កម្មប្រឆាំងលោកដូណាល់ ត្រាំ ចំនួន ៦៧០កន្លែង ដែលត្រូវបានរៀបចំឡើង នៅក្នុងទីក្រុងចំនួន៤០០នៅអាមេរិក និងនៅក្នុងប្រទេស៧០ផ្សេងទៀត។ នៅប៉ារីស ឡុងដ៍ ស៊ីដនី ប៊ែរឡាំង រ៉ូម ប្រាគ តែលអាវីវរបស់អុីស្រាអែលមនុស្សជាច្រើន ម៉ឺននាក់បានចូលរួមធ្វើបាតុកម្មដើម្បីសម្ដែង សាមគ្គីភាពជាមួយប្រជាជនអាមេរិក។

លោកដូណាល់ ត្រាំ មិនបានធ្វើអត្ថា ធិប្បាយទៅលើបាតុកម្មប្រឆាំងនឹងលោកនោះទេ។ ប៉ុន្តែផ្ទុយទៅវិញនៅពេលទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក ដូណាល់ ត្រាំ បានចោទប្រកាន់ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកាំងថា បាននិយាយ មិនពិតពីចំនួនមនុស្សដែលបានចូលរួមក្នុង ពិធីស្បថចូលកាន់តំណែងរបស់លោក កាលពីថ្ងៃសុក្រ។ ដោយដាក់ទន្ទឹមគ្នា រូបថតពិធីស្បថរបស់លោក ដូណាល់ ត្រាំ ហើយនិងពិធីស្បថរបស់លោក អូបាម៉ា នៅឆ្នាំ២០០៩កាសែត និងទូរទស្សន៍ អាមេរិកាំងបានប្រៀបធៀបថា លោក ដូណាល់ ត្រាំ មានមនុស្សមកចូលរួមតិច ជាងពេលលោក អូបាម៉ា ស្បថចូលកាន់ តំណែងជាប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០០៩៕

trump (2) trump (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print