ខេត្តរតនគីរី ៖ ប៉ុស្តិ៍បានចុះល្បាតតាមបណ្តោយខ្សែបន្ទាត់ព្រំដែន នៅវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី២៣ខែ មករា ឆ្នាំ២០១៧ នេះនៃស្លាបខាងស្តាំក្នុងភូមិសាស្រ្តរបស់ប៉ុស្តិ៍ កម្លាំងល្បាតបានត្រួតពិនិត្យឃើញជនជាតិវៀតណាមចំនួន៣នាក់ លួចឆ្លងដែនចូលមកអាឈើក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ប៉ុស្តិ៍បានឃាត់ខ្លួន និងនាំយកមកអង្គភាព ។
ក្រោយស្រាវជ្រាវនិងសួរនាំ ជនជាតិវៀតណាមទាំង៣នាក់មានឈ្មោះដូចខាងក្រោម ៖
ទី១- ឈ្មោះ A BRCNH ភេទប្រុស ឆ្នាំកំណើត ១៩៨៦ ជនជាតិវៀតណាម នៅខេត្តកន្ទុម ប្រទេសវៀតណាម
ទី២- ឈ្មោះ A YIU ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិវៀតណាម នៅខេត្តកន្ទុម ប្រទេសវៀតណាម និង
ទី៣- ឈ្មោះ A CHAU ភេទប្រុស ឆ្នាំកំណើត ១៩៨០ ជនជាតិវៀតណាម នៅខេត្តកន្ទុម ប្រទេសវៀតណាម បានលួចឆ្លងដែនចូលមកអាឈើនៅកម្ពុជាកាលពីថ្ងៃ ២១ ខែមករា ឆ្នាំ២០១៧ តាមផ្លូវព្រៃ នៃខ្សែបន្ទាត់ព្រំដែនជិតបង្គោលព្រំដែនលេខ២៩ ដោយមកធ្វើការអោយ ជនជាតិវៀតណាម១នាក់ ឈ្មោះ ធិន (រត់គេចខ្លួនបាត់)។
ដោយបានការអនុញ្ញាត លោកមេប៉ុស្តិ៍ច្រកទ្វារអន្តជាតិអូរយ៉ាដាវ បានអោយជនជាតិវៀតណាមទាំង៣នាក់ខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការលួចឆ្លងដែនចូលមកអាឈើដោយខុសច្បាប់ក្នុងទឹកដីកម្ពុជាទៀត និងបានបញ្ជូនជនល្មើសទាំង៣នាក់ខាងលើអោយទៅភាគីវៀត ណាមវិញនៅវេលាម៉ោង២២ និង៤៥នាទីនាថ្ងៃដដែលនោះ ៕ វុទ្ធឦសាន