យន្តហោះដឹកអ្នកដំណើរមកពីខេត្ត WUHAN ប្រទេសចិន បែកកង់ក្រោយទាំង៤ ខណៈចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបអោយដឹងថា យន្តហោះដឹកអ្នកដំណេីររបស់ចិនមួយគ្រឿង ដែលមានអ្នកដំណើរ១២២នាក់ បានបែកកង់ពេលកំពុងចុះចត ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ករណីនេះបានកើតឡើង កាលពីម៉ោងជិត៥ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ។ ក្នុងហេតុកាណ៍នេះ ពុំមានអ្នករងគ្រោះថ្នាក់ទេ ។

បណ្តាញផ្សព្វផ្សាយនានាផ្សាយថា យន្តហោះនេះ មានជើងហោះហើរលេខ ZA484 មកពីខេត្ត WUHAN ប្រទេសចិន ហេីយពេលចុះចតយន្តហោះមានបញ្ហាបច្ចេកទេសជាប់ហ្រ្វាំងកង់មិនវិល អូសកង់លេីផ្លូវរត់ទេីបបណ្តាលអោយបែកកង់ក្រោយទាំង៤នៅចុងផ្លូវរត់ ចំពេលយន្តហោះខ្សោយល្បេឺន ៕ ជាយក្រុង

...

IMG_0470 IMG_0471 IMG_0472

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print