ករណីរន្ទះបាញ់មនុស្ស២នាក់ឪពុកនិងកូនបណ្តាលឲ្យរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តរតនគិរី៖ មនុស្ស២នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យរងរបួសធ្ងន់ស្រាល គណៈពេលមេឃកំពុងធ្លាក់ភ្លៀងបង្កឲ្យមានរន្ទះបាញ់កើតឡើង រីឯមនុស្ស២នាក់ឪពុកនិងកូនបណ្តាលអោយឪពុករងរបួសធ្ងន់ ចំណែកកូនសន្លប់បាត់ស្មារតី។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចរោងប្រកតង់ក្នុងចំការ ស្ថិតនៅភូមិទូស្ថ៍ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ។

ratankiri

តាមការអោយដឹងពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់កាចាញ បានឲ្យដឹងថាជនរងគ្រោះឪពុកមានឈ្មោះ ហង្ស សារ៉េតភេទប្រុស អាយុ៥២ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើចម្ការ និងកូនប្រុសមានឈ្មោះ ពុធ អាយុ១៤ឆ្នាំរស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខណៈឪពុកនិងកូនកំពុងតែអង្គុយនៅក្នុងតង់ដែលមេឃកំពុងភ្លៀងក៏ស្រាប់តែមានរន្ទះបាញ់ដើមឈើនៅក្បែរងនោះ ក៏មានកំទេចឈើខ្ទាតចំទ្រូងឪពុករងរបួសធ្ងន់រីឯកូនប្រុសគ្រាន់តែសន្លប់បាត់ស្មារតី ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានលើកដាក់រថយន្តយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកកូននឹងឪពុកបានដឹកខ្លួនវិញហើយនៅយប់ថ្ងៃដដែល ៕

ratas

...

ដោយ៖ សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print