រថយន្តលុចស៊ីស RX330របស់លោកប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបុកជាមួយម៉ូតូនៅស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកហាស់ប៊ុនធី ដែលគេស្គាល់ថាជាប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តជួបគ្រោះថ្នាក់ចរាចរណ៍ខណៈកំពុងបើករថយន្តគោលបំណងចូលកន្លែងធ្វើការចៃដន្យត្រូវម៉ូតូហុងដា បុកយ៉ាងពេញទំហឹងកាលពីវេលាម៉ោង២៖១០នាទីរសៀលថ្ងៃទី១៤សីហា២០១៥នៅចំណុចផ្លូវបំបែកជាបួន ស្ថិតនៅរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

20150814_142006

យោងតាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ រថយន្តម៉ាកលុចស៊ីស RX330ពណ័ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AF-5629 បើកបរពីទីសខាងជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបំបែកជាបួន ខាងលើស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូហុងដាវ៉េវអ៊ី ពណ័ខ្មៅអត់ស្លាកលេខបើកបរពីទីសខាងកើតទៅលិចយ៉ាងលឿនក៏បុកចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យកំពិតនិងដាច់ឆ្កូតថ្នាំទ្វារថយន្តយ៉ាងដំណំ រីឯម៉ូតូបង្ក ខូចបែកខាងមុខតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ។

ក្រោយកើតហេតុទើបគេដឹងថាអ្នកបើករថយន្តគឺជា លោកហាស់ប៊ុនធីប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងខណៈដែលរូបលោកទាមទាឲ្យជនបង្ក សងការខូចខាតរថយន្តដោយទើបតែទិញបាន១០ថ្ងៃប៉ុណ្ណោះ ។

ក្រោយមកសមត្ថកិច្ចនគរបាលការិយាលយ័ចរាចរណ៍ស្នងការនគបាលខេត្តមកធ្វើការវាស់វែងនិង អូសទាំងរថយន្តនិងម៉ូតូមកកាន់ ការិយាល័យនគរបាលចរាចរណ៍ស្នងការនគបាលខេត្តដើម្បីដោះស្រាយតាមច្បាប់ ៕

20150814_140736

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print