ឪពុកម្តាយពឹងប៉េអឹមឲ្យជូនកូនទៅកាន់មណ្ឌលកែប្រែថ្នាំញៀន លុះចេញពីផ្ទះបានបន្តិច ស្រាប់តែរើបម្រាស់ជាមួយកម្លាំងប៉េអឹម

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេឃើញរថយន្តមួយគ្រឿងកំពុងធ្វើដំណើរសុខៗ ស្រាប់តែអ្នកជិះក្នុងរថយន្តនោះរើបម្រាស់ និងស្រែកថា មានគេចាប់ជំរិត ហើយស្រែកហៅឲ្យគេឯងជួយ ។ ប៉ុន្តែធាតុពិត បុរសនោះជាមនុស្សញៀនថ្នាំ ហើយត្រូវក្រុមគ្រួសារពឹងកម្លាំងប៉េអឹមជួយដឹកបញ្ជូនទៅកាន់មណ្ឌលកែប្រែនៅឯខេត្តបន្ទាយមានជ័យសោះ ។

srsm-5

ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុចមុខផ្សារញ៉ែ ផ្លូវ២១៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ពលរដ្ឋដែលឃើញហេតុការណ៍បានបញ្ជាក់ថា ក្រោយពីឃើញអ្នកជិះក្នុងរថយន្តមានការរើបម្រាស់ និងស្រែកថា មានការចាប់ជំរិតនោះ ប្រជាពលរដ្ឋ ក៏ដូចក្រុមអ្នករត់ម៉ូតូឌុប បាននាំគ្នាស្ទាក់រថយន្តនេះឈប់ ។ បន្ទាប់មក ក្រោយពីរថយន្ត មានការសាកសួរទើបដឹងថា បុរសនេះជាអ្នកញៀនថ្នាំ ហើយខាងក្រុមគ្រួសារដែលនៅម្តុំភោជនីយដ្ឋានឈូកទិព្វបានពឹងកម្លាំងប៉េអឹមឲ្យជួយបញ្ជូនបុរសម្នាក់នេះទៅកាន់មណ្ឌលកែប្រែនៅខេត្តបន្ទាយមានជ័យ លុះមកដល់ផ្តុំផ្សារញ៉ែ ក៏មានហេតុការណ៍នេះកើតឡើងតែម្តង ។

ក្រោយដឹងរឿង ប្រជាពលរដ្ឋក៏អនុញ្ញាតឲ្យរថយន្តនេះបន្ដដំណើរដឹកបុរសញៀនថ្នាំឆ្ពោះទៅកាន់មណ្ឌលកែប្រែ ហើយបានគ្រវីក្បាលហួសចិត្តគ្រប់គ្នា ៕

srsm-3

srsm-4

srsm-2

ដោយ៖ ស រស្មី

...

Get our app: http://nkdnews.com/about/khmer-app

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print