ខេត្តក្រចេះ៖ បុរសជាម្ចាស់ម៉ូតូ ឌ្រីមសង់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញទាំងយប់ ចំណែកស្រ្តីជាម្ចាស់ម៉ូតូស្គុបពីក៏ទទួលរងរបួសធ្ងន់ដូចគ្នា ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ក្រោយពីជនរងគ្រោះទាំងពីរនាក់ បានជួបឧប្បត្តវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ។
នគរបាលចរាចរណ៍ក្រុងក្រចេះបានឱ្យដឹងថា ហេតុការគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ខែសីហា នៅមុខពហុកីឡាដ្ឋានខេត្ត ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ។
ជនរងគ្រោះទាំងពីរនាក់១ឈ្មោះ ចាន់ ពៅ ភេទប្រុស អាយុ២៧ឆ្នាំស្នាក់នៅបណ្តោះអាសន្ន ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ។ចំណែកស្រ្តីជាម្ចាស់ម៉ូតូស្គុបពី ឈ្មោះ ហង្ស សុភក្រ័ អាយុ២២ឆ្នាំ រស់នៅ ក្នុងភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ជនទាំងពីនាក់នេះរងរបួសធ្ងន់ដូចគ្នា
អធិររងក្រុងក្រចេះ លោក ចក់ ផល្លី ទទួលបន្ទុកចរាចរណ៍បានឱ្យដឹងថា បើតាមការវាស់វែងរបស់នគរបាលជំនាញនៅកន្លែងកើតហេតុ គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយម៉ូតូឌ្រីមសង់ សេរីឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BR-0769 បើកបរដោយឈ្មោះ ចាន់ ពៅ បានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកើតហេតុ ក៏បានទៅបុកម៉ូតូស្កុបពី ពណ៍ស ពាក់ស្លាកលេខក្រចេះ1C 2411 ដែលកំពុងបើកបរច្រាសទិសគ្នា ។
លោកអធិការបានបន្ត ជនរងគ្រោះទាំងពីនាក់មានម្នាក់ត្រូវបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងម្នាក់ទៀតសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកម៉ូតូទាំងពីរ គ្រឿង ត្រូវបាននាំមករក្សារទូនៅអធិការដ្ឋាន ដោយរងចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ កោះទ្រុង