រដ្ឋបាលខេត្តព្រះសីហនុ ហាមពលរដ្ឋខ្មែរចូលលេងល្បែងផ្សេងៗក្នុងកាសុីណូនៅក្នុងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការហាមពលរដ្ឋខ្មែរចូលលេងល្បែងផ្សេងៗក្នុងកាសុីណូនៅក្នុងខេត្តព្រះសីហនុ ។

នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ដើម្បីទ្រទ្រង់វិស័យទេសចរណ៍ ក៏ដូចជាទាក់ទាញអ្នកវិនិ យោគិនឲ្យចូលមក រួមចំណែកក្នុងការអភិវឌ្ឍន៍ រួមមាន ៖ ផ្ទះសំណាក់ សណ្ឋាគារ មណ្ឌលកម្សាន្ត កាស៊ីណូ និងទីកម្សាន្តនានា ដើម្បីបម្រើឲ្យភ្ញៀវទេសចរណ៍បរទេស បានចូលលេងកម្សាន្ត ។

ផ្ទុយទៅវិញមានកាស៊ីណូមួយចំនួន មិនគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនទេ ។ ប៉ុន្តែបានអនុញ្ញាតឲ្យភ្ញៀវពលរដ្ឋខ្មែរចូលលេងល្បែងផ្សេងៗក្នុងកាស៊ីណូ ដែលអនុវត្តផ្ទុយពីគោលការណែនាំរបស់រាជរដ្ឋាភិបាល ហាមពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ ៕  ជាយក្រុង

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖ 

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print