ថ្នាក់ដឹកនាំកីឡាទូកក្តោងកម្ពុជាមានមោទនភាពចំពោះកីឡាកររបស់ខ្លួនក្នុងព្រឹត្តិការណ៍ Windsurfing Championship នៅថៃ

ចែករំលែក៖

ប្រទេសថៃ៖ ថ្នាក់ដឹកនាំសហព័ន្ធ កីឡាទូកក្តោងកម្ពុជាហាក់មានអារម្មណ៍ រំភើបនិងមានមោទនភាពក្រៃលែងនៅពេលឃើញកីឡាករវ័យក្មេងរបស់ខ្លួនជិះទូក ក្តោងក្នុងចំណោមកីឡាករជើងឯអាស៊ី អាគ្នេយ៍ និងអាស៊ីមកពី១០ប្រទេសផ្សេងៗគ្នានោះ។ មោទនភាពនេះបានកើតឡើង បន្ទាប់ពីសហព័ន្ធបញ្ជូនកីឡាករវ័យ១៤ឆ្នាំ២នាក់ឲ្យទៅហ្វឹកហាត់នៅឆ្នេរសមុទ្រ ជំទៀនខេត្តប៉ាតាយ៉ាប្រទេសថៃកាលពីថ្ងៃទី២០ដល់ថ្ងៃទី២៣ មករាឆ្នាំ២០១៧កន្លងទៅតបតាមការអញ្ជើញពីម្ចាស់ផ្ទះថៃឲ្យចូលរួមការហ្វឹកហាត់និងប្រកួតក្នុងព្រឹត្តិការណ៍ Windsurfing Championship ។

កីឡាករដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបញ្ជូនទៅទាំង២នាក់នោះគឺ កីឡាករ ហៀង ស៊ុនហេង អាយុ១៤ឆ្នាំ និង កីឡាករ សូត្រ មេសា អាយុ១៤ឆ្នាំពួកគេសុទ្ធតែជាអ្នកជិះទូកក្តោងវ័យក្មេងរបស់ កម្ពុជាដែលមានភាពប៉ិនប្រសប់ក្នុងការ ប្រកួតទូកក្ដោងកន្លងមកនិងជាអ្នកតំណាងឱ្យកម្ពុជារយៈពេល៣ថ្ងៃនៅប្រទេសថៃ ដោយមួយថ្ងៃពួកគេត្រូវប្រកួតចំនួន៣ជុំ ជារៀងរាល់ថ្ងៃ ។

មន្ត្រីអ្នកដឹកនាំកីឡាករបានបញ្ជាក់ថា កីឡាករឆ្នើមទាំង២ គឺជាយុវជនស្នូលរបស់សហព័ន្ធកីឡាទូកក្ដោងកម្ពុជាក្រោយការហ្វឹកហាត់ពួកគេនឹងមានឱកាសចូលរួម ប្រកួតជាលក្ខណៈអន្តរជាតិបន្តបន្ទាប់ជា មួយកីឡាករកីឡាការិនីបរទេស ។ ជាក់ស្ដែង មុនពេលទៅប្រកួតនៅក្នុងប្រទេសថៃក្រុមកម្ពុជាបានទៅប្រកួតជម្រុះនៅប្រទេស សិង្ហបុរី កាលពីថ្ងៃទី១១ ដល់ទី១៥ មករា ឆ្នាំ២០១៧ ជុំទី១០។

លោក ថោង រដ្ឋាស័ក្តិ អនុប្រធាន សហព័ន្ធបានអះអាងថា វត្តមានរបស់ កីឡាករកម្ពុជាទៅប្រកួតនៅក្នុងប្រទេសថៃ គឺជាការឆ្លើយតបតាមការអញ្ជើញរបស់ភាគីម្ចាស់ផ្ទះដែលស្នើឱ្យកម្ពុជាទៅចូលរួមប្រកួត ក្នុងនោះមានដូចជាភាគីសិង្ហបុរីបានអញ្ជើញឲ្យកីឡាករទូកក្តោងកម្ពុជាចូលរួម ក្នុងព្រឹត្តិការណ៍ 36Th Singapore Open Windsurfing Championship នៅប្រទេស សិង្ហបុរីចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ខែមករាឆ្នាំ២០១៧ដោយមានកីឡាករចូលរួម ១០០នាក់មកពីបណ្តាប្រទេសផ្សេងៗគ្នានៅលើពិភពលោក និងបន្តទៅចូលរួមហ្វឹកហាត់និងប្រកួតនៅប្រទេសថៃកាលពីថ្ងៃទី២០ដល់ថ្ងៃទី២៣ មករាឆ្នាំ២០១៧ ។

មន្ត្រីសហព័ន្ធរូបនេះបានអះអាងថា តាំងពីដើមឆ្នាំ២០១៧មកសហព័ន្ធទូកក្ដោងកម្ពុជាបានរៀបចំឱ្យកីឡាករជើងខ្លាំងទាំង២រូប ហ្វឹកហាត់ពង្រឹងសមត្ថភាព និងឱ្យចូលប្រកួតជាអន្តរជាតិកាន់តែច្រើន ដើម្បីបណ្ដុះពួកគេឱ្យក្លាយជាធនធានកីឡាករពិតប្រាកដនៅពេលកម្ពុជាក្លាយជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ដែលកម្ពុជាត្រូវការដណ្ដើមមេដាយឱ្យបានច្រើនជាងគេក្នុងនាមជាអ្នករៀបចំព្រឹត្តិការណ៍នោះ៕ សារីម

...

sarim (2) sarim (1) sarim (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print