Beşiktaş បន្តឈរកំពូលតារាងទួរគី Super Lig ក្រោយឈ្នះAlanyaspor 4-1

ចែករំលែក៖

ក្រុមខ្លាំងនៅទួរគី Beşiktaş បន្តឈរ នៅកំពូលតារាងទួរគី Super Lig ក្រោយពីបំបាក់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៤-១ សម្រាប់សប្តាហ៍ទី១៨កាលពីថ្ងៃទី២៤ ខែមករាកន្លងទៅ ។

គ្រាប់បាល់ដំបូងរកបានដោយកីឡាករ Tosun នៅនាទីទី១៣ ដោយការបញ្ជូនបាល់ ឲ្យដោយកីឡាករ Ricardo Quaresma ។ នៅនាទីទី៣៩កីឡាករ Babel រកបានគ្រាប់ បាល់១គ្រាប់ទៀត។

លុះចូលដល់តង់ទី២នៅនាទីទី៤៨ កីឡាករក្រុមម្ចាស់ផ្ទះបានធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ត្រូវអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រដែលធ្វើឲ្យក្រុម Beşiktaş ទាត់បាល់ពិន័យដោយកីឡាករ Ricardo Quaresma ។ ប៉ុន្តែនៅនាទីទី៥៤ក្រុម Beşiktaş បានធ្វើឲ្យមានកំហុសវិញត្រូវ អាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រធ្វើឲ្យក្រុមម្ចាស់ផ្ទះមានឱកាសរកគ្រាប់បាល់តាមពីក្រោយស៊ុតបាល់ពិន័យដោយកីឡាករVágner Love ។

ក្រុមទាំង២នៅតែមានឱកាសស៊ុតបាល់បញ្ចូលទីរៀងៗខ្លួន ប៉ុន្តែធ្វើមិនបាន សម្រេចរហូត ដល់នាទីទី៧៣ទៅហើយ ក្រុមម្ចាស់ផ្ទះបានភ្លាត់ស្នៀតក៏ត្រូវកីឡាករMarcelo របស់ក្រុមភ្ញៀវ ស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ទៀតធ្វើឲ្យចប់ការប្រកួត ក្រុម Beşiktaş ឈ្នះក្រុមម្ចាស់ផ្ទះ Alanyaspor ៤-១ ។

លទ្ធផលនេះធ្វើឲ្យក្រុម Beşiktaş នៅបន្តឈរកំពូលតារាងមាន៤១ពិន្ទុ តាមពីក្រោយដោយក្រុម Istanbul មាន ៣៩ពិន្ទុ ៕ ដេវីត

...

besiktas (4) besiktas (5) besiktas (2) besiktas (3) besiktas (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print