Alex Ferguson ជឿថាគ្មាននរណាអាចបំបែកកំណត់ត្រាដូច Wayne Rooney ទេ

ចែករំលែក៖

លោក Alex Ferguson អតីតគ្រូបង្វឹក ក្រុមបិសាចក្រហម Manchester United បានបង្ហាញពីជំនឿចិត្តរបស់ខ្លួនថាគ្មាននរណាម្នាក់អាចបំបែកកំណត់ត្រារបស់កីឡាករ Wayne Rooney នៅក្នុងក្លិបនេះបាន ឡើយ ។

ខ្សែប្រយុទ្ធ Wayne Rooney ត្រូវបាន លោក Alex Ferguson ទិញពីក្រុម Everton មកកាន់បិសាចក្រហមតាំងពីឆ្នាំ២០០៤ពេលដែលមានវ័យ១៨ឆ្នាំ។ Wayne Rooneyបានបំបែកកំណត់ត្រាជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបង្អស់ក្នុងក្លិបបិសាចក្រហមបន្ទាប់ពីស៊ុតបាល់ចូលទីក្រុម Stoke City មួយគ្រាប់កាលពីសប្តាហ៍មុនដោយសរុបទាំងអស់ដែល Wayne Rooney ស៊ុត ឲ្យបិសាចក្រហមចំនួន២៥០គ្រាប់។ ម្ចាស់ កំណត់ត្រាចាស់គឺលោក Bobby Charlton ដែលអាចរកគ្រាប់បាល់បាន២៤៩គ្រាប់។

លោក Alex Ferguson បានចាត់ទុក កំណត់ត្រានេះគឺចារជោគជ័យយ៉ាងអស្ចារ្យបំផុតសម្រាប់ Rooney។ គាត់បាននិយាយ ប្រាប់ BBC ថា “បច្ចុប្បន្ននេះកម្រមានក្លិបណាដែលមានកីឡាករលេងឲ្យរហូតដល់១០ឆ្នាំណាស់។ ទោះបីជាលោក Jose (Mourinho) ធ្លាប់ប្រាប់ថា Marcus Rashford អាចមានឱកាសទទួលជោគជ័យដូច Rooney តែវាគឺជាទិសដៅដ៏ធំណាស់ក្នុងការសម្រេចបានជោគជ័យ”។

ទន្ទឹមនឹងនេះដែរ លោកAlex Ferguson ក៏បានថ្លែងសរសើរដល់លោក Jose (Mourinho) ផងដែរ ដោយនិយាយថា ក្រុមបិសាចក្រហមលេងប្រសើរឡើងវិញក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ ។

បច្ចុប្បន្នក្រុម Manchester United កំពុងឈរលេខរៀងទី៦នៅអង់គ្លេស Premier League តែមានឱកាសទៅលេងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីអង់គ្លេស League Cup ក្រោយ ឈ្នះក្រុម Hull City ជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយលទ្ធផល 2-0 ៕ ដេវីត

...

16244550_1361530430570081_2137198679_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print