(ព័ត៌មានលម្អិត) ៖ ករណីអគ្គីភ័យឆេះឃ្លាំងស្តុកអង្កាម នៅក្នុងក្រុមហ៊ុនអង្គររុងរឿង

ចែករំលែក៖

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃទី២៦.០១.២០១៧ មានករណីអគ្គីភ័យឆេះឃ្លាំងស្តុកអង្កាម នៅក្នុងក្រុមហ៊ុនអង្គររុងរឿង ស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចអោយដឹងថា ម្ចាស់ក្រុមហ៊ុនឈ្មោះ ជីវ ហៀង ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានក្រុមហ៊ុនអង្គររុងរឿង ទីលំបច្ចុប្បន្ននៅរាជធានីភ្នំពេញ ។

អ្នកបើកបររថយន្តដឹកអង្កាម ឈ្មោះ តុល សាភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តស៊ីឈ្នួល ទីលំនៅបច្ចុប្បន្ននៅភូមិតាកោ ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត ។

ក្នុងករណីឆេះឃ្លាំងផ្ទុកអង្កាមនេះ បណ្តាលឲ្យខូចខាត
រថយន្តយន្ត០១គ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខ3C.1277 ទម្ងន់៨តោន , អង្កាមលើរថយន្តខាងលើ០១គ្រឿង ទម្ងន់០៦តោន ។

ក្នុងការចុះជួយអន្តរាគមន៍ ប្រើប្រាស់កម្លាំងរួមមាន ៖នគរបាលស្រុកនិងប៉ុស្តិ៍២២នាក់ នគរបាលខេត្ត១៨នាក់ កម្លាំងអ-ហស្រុក១២នាក់ ប្រជាការពារ២០នាក់ បុគ្គលិកក្រុមហ៊ុនមួយចំនួនទៀត។

ក្នុងនោះដែរ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យប្រចាំការនៅស្រុក០២គ្រឿង រថយន្តខេត្តកណ្តាល០២គ្រឿង រថយន្តរាជធានីភ្នំពេញ០២គ្រឿង បាញ់ទឹកសរុប១២រថយន្ត បាញ់បំពង់ពន្លត់អគ្គីភ័យ១០បំពង់។
ការពន្លត់អគ្គីភ័យរលត់ទាំងស្រុងនៅវេលាម៉ោងនាថ្ងៃដដែល។

សមត្ថកិច្ចសន្និដ្ឋានថា រថយន្តដឹកអង្កាមបានជាប់ផុងក្នុងឃ្លាំងខណៈកាយអង្កាមចុះហើយអ្នកបើកបរខំប្រឹងបើករថយន្តចេញបណ្តាលឲ្យបែកផ្កាភ្លើងចេញពីបំពង់ស៊ីមាំងឆាបឆេះអង្កាមហើយរាលដល់លើរថយន្តតែម្តង ៕

...

IMG_0535 IMG_0536 IMG_0544

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print